កាលពីប៉ុន្មានខែមុន ខ្មែរឡូត បានចេញផ្សាយ នូវអត្ថបទមួយ ដែលទាក់ទងពី ខែកំណើត អាចដឹងពី អត្តចរិតរបស់អ្នកបាន។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្ត អាចជ្រាបពី ទម្រង់ត្រចៀក ក៏អាចទាយ ពីបុគ្គលក្ខណៈ របស់អ្នក បានផងដែរ។

១) ទម្រង់ត្រចៀកមូល៖ អ្នកជាមនុស្ស ស្រលាញ់ខ្លួន និងចូលចិត្ត លេចមុខលេចមាត់ ក្នុងសង្គមច្រើន។ ជាពិសេស អ្នកចូលចិត្ត ឲ្យគេ កោត សរសើរខ្លួន ប៉ុន្តែអ្នក ជាមនុស្សដែល មានគេស្រឡាញ់ ចូលចិត្តច្រើនផងដែរ។ បន្ថែមពីនេះ ប្រសិនបើមាន អ្វីដែលធ្វើឲ្យ អ្នកចាប់អារម្មណ៍ ខ្លាំងនោះ គឺអ្នកនឹងសម្រេច ចិត្ត យកវាឲ្យបាន។

២) ទម្រង់ត្រចៀករាងការ៉េ៖ អ្នកជាមនុស្ស បុរាណ និង មានទំនួលខុសត្រូវខ្ពស់។ ជាពិសេស នៅពេលអ្នក ធ្វើអ្វីមួយ អ្នកតែងតែគិតគូ យ៉ាងប្រុងប្រយ័ត្ន ម៉ត់ចត់បំផុត ហើយអ្នកចូលចិត្ត អ្វីដែលដដែល មិនផ្លាស់ប្តូរ។

៣) ទម្រង់ត្រចៀករាងត្បូងពេជ្រ៖ ប្រសិនបើត្រចៀករបស់អ្នក មានរាងជាត្បូងពេជ្រ គឺភាគច្រើនគំនិត និងទង្វើរបស់អ្នក គឺផ្ទុយស្រឡះ នឹងគំនិត អ្នកដទៃ។ ចំពោះអារម្មណ៍ របស់អ្នកវិញ ហាក់ដូចជា មិនសូវ ស្ងប់ តែងផ្លាស់ប្តូរជានិច្ច ហើយប្រសិនបើ អ្នកចង់ធ្វើអ្វីមួយ គឺត្រូវអាស្រ័យ លើ អារម្មណ៍ជាមុន សិន ទើបការងារនោះ អាចដំណើរការបាន។ ប៉ុន្តែពេលខ្លះ ទង្វើ និង គំនិតរបស់អ្នក គឺធ្វើឲ្យ មនុស្សនៅជុំវិញ ពិបាកយល់ពីអ្នក។

៤) ទម្រង់ត្រចៀកចំនិតលោកខែ៖ អ្នកជាប្រភេទមនុស្ស ដែលយល់ថា គំនិតទស្សនៈរបស់អ្នកដទៃ គឺសំខាន់ជាង។ បន្ថែមពីនេះ អ្នកជាមនុស្ស ស្មោះត្រង់ម្នាក់ ដូច្នេះមនុស្សជុំវិញអ្នក គឺតែងតែ ជឿជាក់ លើអ្នក យ៉ាងច្បាស់ផងដែរ។

៥) ទម្រង់ត្រចៀក បួនជ្រុងទ្រវែង៖ អ្នកមិនចូលចិត្ត របស់របរ ដែលឥតប្រយោជន៍ រឺបែបឆ្កួតៗនោះទេ។ បន្ថែមពីនេះ ប្រសិនបើអ្នក គិតថា នឹង រៀបចំគម្រោង អ្វីមួយ នោះអ្នកនឹងធ្វើវា ឲ្យបានល្អឥតខ្ចោះបំផុត។

៦) ទម្រង់ត្រចៀករាង ត្រីកោណបញ្រ្ចាស់៖ គំនិតរបស់អ្នក គឺច្បាស់លាស់ ចូលចិត្តដឹងលឺច្រើន និង ស្រឡាញ់ អ្វីដែលថ្មី។ ជាពិសេសអ្នក ចូលចិត្ត ប្រឡូកក្នុងសង្គម និង ចូលចិត្ត នៅជុំវិញ មនុស្សជាច្រើន។ ប៉ុន្តែអ្នក ជាមនុស្សឆ្លាត ត្រង់ចំនុចមួយថា ប្រសិនបើគម្រោងរបស់អ្នក ដែលមិន មានដំណើរការល្អនោះ អ្នកនឹង មានអារម្មណ៍ មួរម៉ៅ រឺក៏ខឹងភ្លាម។

៧) ទម្រង់ត្រចៀករាង ត្រីកោណ៖ អ្នកជាមនុស្សសុភាពរាបសារ ចិត្តល្អ តែខ្លាចភាពឯកានៅម្នាក់ឯង ណាស់ ដូច្នេះហើយទើប អ្នកស្រឡាញ់ មិត្តភក្កិរបស់អ្នក យ៉ាងខ្លាំង។ បន្ថែមពីនេះ នៅពេល ណា ដែលអ្នកជួបបញ្ហា អ្នកតែងសម្របខ្លួន តាមកាលៈទេសៈ ដើម្បីធ្វើយ៉ាងណា រកដំណោះ ស្រាយ ដែលសមស្រប។

ចុះចំនែក ទម្រង់ត្រចៀក របស់ប្រិយមិត្តវិញ គឺមានរាងបែបណាដែរ?

រូបតំណាង

ប្រភព៖ interesting-facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]