រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជាជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណ បានស្រាតសម្លៀកបំពាក់ ដើរតាមផ្លូវនៅ ចំណុចភ្លើងស្តុប សាលាតិចណូ ក្នុងខណ្ឌទួលគោក បង្កឲ្យមានការភ្ញាក់ផ្អើល នៅម៉ោងជាង១០ព្រឹក ថ្ងៃទី០៩ វិច្ឆិកា ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលនេះ ប៉ូលីសកំពុង រកសម្លៀកបំពាក់ ដើម្បីប្រគល់ឲ្យ ស្រ្តីខ្មែរណាម្នាក់ យកសម្លៀកបំពាក់ ទៅស្លៀកពាក់ឲ្យ ប៉ុន្តែពុំមានអ្នកហ៊ាន ទៅក្បែរនោះទេ ។

មកដល់ម៉ោង១០ និង ៣០នាទីព្រឹក ថ្ងៃអាទិត្យដដែលនេះ តាមរយៈអ្នកចេះភាសាម្នាក់ បានឲ្យដឹងថា ស្រ្តីរូបនេះជា ជនជាតិក្រូអាត ។

គេមិនដឹងថាស្រ្តីរូបនេះ មានបញ្ហាអ្វីនោះទេ ប៉ុន្តែតាមការសន្និដ្ឋាន ជំហានដំបូង របស់សមត្ថកិច្ច ស្រ្តីដែលស្រាតនេះ ទំនងជាបែកថ្នំា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]