ខេត្តមណ្ឌលគិរី ៖ ស្ត្រីមេម៉ាយវ័យក្មេងម្នាក់ បានសម្រេច ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅបន្ទប់ដេកក្នុងផ្ទះ ម្តាយបង្កើត បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី៣ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុចភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ។

ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុខុម ណារី អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិថ្នល់កែវ ឃុំពោតាហោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង មានទីលំនៅ ក្នុងភូមិ-ឃុំខាងលើ ។

ប្រភពបន្តថា ស្ត្រីរងគ្រោះត្រូវសង្ស័យថា បានលេបថ្នាំងងុយដេក អស់ជាច្រើនគ្រាប់ តែដោយសារពិបាកទ្រាំ ឥទ្វិពលថ្នាំពេក ក៏សម្រេចយកខ្សែគោ ប្រវែង២ម៉ែត្រ មកចងទាក់ជាមួយផ្នឹមផ្ទះ ដើម្បីឱ្យឆាប់ស្លាប់ ។

បើតាមប្រភពមួយចំនួន បាននិយាយថា កន្លងមកនារីខាងលើ តែងព្យាយាមធ្វើអត្តឃាត ម្តងជាពីរដងរ រួចមកហើយ ប៉ុន្តែត្រូវគេជួយសង្គ្រោះទាន់ពេល ។

មូលហេតុដែលបណ្តាលឱ្យ ស្ត្រីមេម៉ាយកូនមួយខាងលើ បញ្ចប់ជីវិតទាំងវ័យក្មេងបែបនេះ គឺត្រូវបានសាច់ញាតិអះអាងថា មកពីវិបត្តិគ្រួសារ ។

ចំណែកបងស្រីស្ត្រីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុមួយថ្ងៃ ប្អូនស្រីរបស់គាត់ ត្រូវម្តាយស្តីបន្ទោស ព្រោះរវល់តែ អង្គុយលេងទូរស័ព្ទ (លេង FACEBOOK) មិនគិតជួយធ្វើការងារអ្វី ទើបធ្វើឱ្យនាងខឹង រហូតមកព្រឹកកើតហេតុ ស្រាប់តែគេឮសំឡេង កូនប្រុសតូចរបស់នាង ស្រែកយំពីក្នុងបន្ទប់ ដោយមានការសង្ស័យ ទើបក្រុមគ្រួសារ នាំគ្នាគាស់ទ្វារបន្ទប់ ទើបដឹងថា នាងបានចង.ក ស្លាប់បាត់ទៅហើយ ។

ទិដ្ឋភាពនៅផ្ទះដែលស្ត្រីនោះចង.កសម្លាប់ខ្លួន

ខ្សែគោដែលយកមកចង.កសម្លាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]