ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ដាវបុរាណ ដែលមានអាយុកាល ៣,០០០ ឆ្នាំ ត្រូវបាន រកឃើញ ដោយបុរស វ័យក្មេងម្នាក់ កាលពីពេលកន្លង ទៅថ្មីៗនេះ។

បុរសរូបនេះ មានឈ្មោះ Li Lei អាយុ ២៦ ឆ្នាំ រស់នៅក្នុងខេត្ត Shaanxi ប្រទេសចិន បានទទួល លិខិតសរសើរ និង ប្រាក់រង្វាន់ ៨០ ដុល្លារអាមេរិក ពីនាយកដ្ឋានរប្បធម៌ បន្ទាប់ពីគាត់ រកឃើញ ដាវបុរាណមួយ ដែលកប់ នៅក្នុងដីឥដ្ឋរួចមក។

លោក Li Lei បានឲ្យដឹងថា មនុស្សមួយចំនួន បានឲ្យថ្លៃ ដាវបុរាណនេះ រហូតទៅដល់ ១៦,០០០ ដុល្លារអាមេរិក ឯណោះ ប៉ុន្តែ លោកបដិសេដ មិនលក់វាទេ គឺលោក បានប្រគល់ វាទៅឲ្យ នាយកដ្ឋានវប្បធម៌វិញ។

បើយោងទៅតាម អ្នកបុរាណវិទូ Lu Qinghe បានឲ្យដឹងថា ដាវបុរាណនេះ មានអាយុកាល ៣,០០០ ឆ្នាំ ហើយស្ថិតនៅក្នុង សម័យរាជវង្សជូ។ ក្នុងនោះដែរ ដាវបុរាណនេះ មានទម្ងន់ ០,៦១ គ.ក ប្រវែង ៤៦.៦ ស.ម និង មានទំហំ ៤ ស.ម។ លោកបានបន្ថែមថា ក្នុងចំនោមដាវបុរាណ ដែលបានរកឃើញ មកទល់ពេលនេះ គឺដាវបុរាណមួយនេះ គឺស្ថិតនៅក្នុងសភាពដើម និង គ្មានការខូចខាត ផ្នែកណាមួយឡើយ ដែលវាជាវត្ថុបុរាណមួយ ដ៏មានតម្លៃបំផុត៕







ប្រភព ៖ សៀងហៃ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]