អាងខ្លួនជាប៉ូលិសចតរថយន្តបញ្ច្រាសអាជ្ញាធរឃាត់រថយន្តបញ្ជូនទៅសាលាខណ្ឌដើម្បីអប់រំ
សុក្រ ២៩ មិថុនា, ២០១២ ម៉ោង ១៣:៣១រាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលិសម្នាក់ជាអ្នកអនុវត្តន៍ច្បាប់តែមិនគោរពច្បាប់ ដោយបើករថយន្តម៉ាកកាមរី ពណ៌ត្រីឆ្លូញ មួយគ្រឿងមកឈប់ចតបញ្ច្រាសនៅតាមផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយចូលហូបគុយទាវ បណ្តាលឱ្យកកស្ទះចរាចរណ៍ត្រូវអាជ្ញាធរខណ្ឌទួលគោក ចុះឃាត់រថយន្តនោះបញ្ជូនទៅកាន់សាលាខណ្ឌដើម្បីអប់រំ ។
ការឃាត់រថយន្តនេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង២៨នាទីល្ងាចថ្ងៃទី២៨ មិថុនា ២០១២ ហើយមានការតឹងសរសៃ.កដាក់គ្នារវាងមន្ត្រីប៉ូលិសរូបនោះរួម ទាំងក្រុមគ្រួសារជាមួយអាជ្ញាធរទៀតផង ។ ទោះបីជាយ៉ាងណាអាជ្ញាធរជម្នះឃាត់រថយន្តនោះឱ្យបានដើម្បីជាការ ព្រមាន ។ ម្ចាស់រថយន្តដែលឈប់ចតមិនគោរពច្បាប់ឈ្មោះអោក សុផាត ភេទប្រុស ដែលបានយកកាតបង្ហាញអាជ្ញាធរប្រាប់ថា ខ្លួនជាប៉ូលិសក្រសួងមហាផ្ទៃ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕








បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព

Login
មតិ (Comments)