រុស្ស៊ី៖ អ្នកបុរាណវិទ្យា នៅតំបន់ Siberia ដែនដី រុស្ស៊ីបានចាប់ផ្តើម ការសិក្សាស្រាវជ្រាវ របស់ខ្លួន លើគំនូរសម័យ បុរេប្រវត្តិ ដ៏កម្រមួយនៅ ទីវាលលើខ្នងភ្នំ Altai ដែលមានកំពស់ ៤,៥០៦ ម៉ែត្រពីដី បន្ទាប់ពីពួកគេ ទើបតែ ប្រទះឃើញ នាពេលកន្លងមក។

ការរកឃើញ លើកនេះ បន្ទាប់ពីតំបន់ខាងលើ ត្រូវបានគេដឹង ជាយូរមកហើយថា ស្ថិតនៅក្នុង យុគសម័យ ថ្មបំបែក ហើយទីតាំងថ្មី ដែលទើបនឹងរកឃើញ គឺស្ថិតនៅជ្រលង Saldyar ស្ថិតនៅក្បែរ ទន្លេ Katun ដែលជាតំបន់មួយ កម្រមាននរណាម្នាក់ ធ្លាប់បានទៅដល់។ គំនូរ បុរាណសម័យ បុរេប្រវតិ្តលើផ្ទាំងថ្មនោះ មានអាយុកាលជាង ៥០០០ ឆ្នាំមកហើយ។ វាមានលក្ខណៈពិសេស ត្រង់ថា វាស្ថិតនៅកណ្តាលវាល ល្ហល្ហេវ ដែលខុសពីគំនូរ លើផ្ទាំងថ្ម ដទៃទៀត ដែលភាគ ច្រើន ស្ថិតនៅក្នុងរូងភ្នំ ជាដើម។


លោក Andrey Borodovsky សាស្ត្រាចារ្យ ផ្នែកបុរាណវិទ្យា និង នរវិទ្យា បានមានប្រសាសន៍ថា៖ គំនូរបុរាណលើថ្ម អាចមានរហូតដល់ រាប់ពាន់នៅជ្រលង Saldyar នេះ។ ពួកយើងសង្ឃឹមថា បន្ទាប់ពីការរកឃើញ លើកនេះ ត្រូវបានសិក្សាចប់ យើងនឹងអាចរកឃើញ កន្លែងដទៃផ្សេងទៀត នៅដំណាក់កាលបន្ទាប់។ គំនូរលើថ្មទាំងនោះ មានដូចជា គំនូរសត្វក្តាន់ ដែលស្រដៀងគ្នា ទៅនឹងគំនូរ នៅប្រទេស ម៉ុងហ្គោល និង ប្រជុំភ្នំ TransBaikal

អ្នកស្រាវជ្រាវ គិតថា ការគូរគំនូរលើថ្មនេះ អាចជាការគូរ ដើម្បីឧទ្ទិសទៅដល់ ព្រះ ឬក៏ព្រលឹងវិញ្ញាណ អ្វីមួយ ហើយខ្លះទៀតគិតថា ជាការបរិយាយ ពីការប្រមាញ់របស់មនុស្សសម័យនោះ ឬ ជាសញ្ញាដៅបង្ហាញ ថាទីតាំងនោះ ជាកន្លែងដែលមាន សត្វច្រើនសំរាប់បរបាញ់ជាដើម --។ 



គូសបញ្ជាក់ផងដែរថា ភ្នំ Altai ស្ថិតនៅភាគខាងត្បូង តំបន់ Siberia។ ទីនោះគឺជាទីតាំង គោលដៅ ទេសចរណ៍ដ៏ល្បីឈ្មោះបំផុត ជាមួយនឹង បឹង ភ្នំខ្ពស់ៗ និង សំណល់ពីស្លាកស្នាម នៃសម័យបុរេប្រវតិ្តសាស្ត្រជាដើម ដែលមានជាអាថិ៍ គំនូរលើផ្ទាំងថ្ម ដែលយើងបាន បញ្ជាក់ពីខាងដើម ដែលគេឲ្យឈ្មោះថា ឧទ្យានថ្ម (Rock garden)







ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]