អាមេរិក៖ ទោះបីជាសម័យ បច្ចុប្បន្ន វិទ្យាសាស្ត្រជឿលឿនយ៉ាងណា ក៏ការជឿ លើព្រលឹង ឬវិញ្ញាណមនុស្សស្លាប់ គឺនៅតែដិតជាប់ ក្នុងអារម្មណ៍ របស់ មនុស្សដែលបានជឿថា លើលោកមានវិញ្ញាណខ្មោចដែរ។ ជាពិសេស វិញ្ញាណខ្មោច ដែល រស់នៅ និង ថែរក្សាក្នុងផ្ទះចាស់ៗ ឬ អគារ ដែលមានរឿងប្រវត្ ធ្លាប់មានមនុស្សស្លាប់ និង ត្រូវបានបោះបង់ចោល ជាដើម។

យ៉ាងណាមិញ លោក Seph Lawless ជាអ្នកជំនាញ រូបថតម្នាក់ បានទៅថតយក រូបភាព ចំនួន ១៣ កន្លែង ជុំវិញសហរដ្ឋអាមេរិក ដែលត្រូវបានដឹងថាមាន វិញ្ញាណខ្មោច លងមនុស្ស ហើយគាត់ ក៏បានប្រមូល នូវប្រវត្តិ និង មូលហេតុដែលទីកន្លែង ត្រូវបានបោះបង់ចោល ដូចខាងក្រោម ៖

១. វិមាន មួយខ្នង នៃរូបភាពខាងលើ ស្ថិតនៅក្នុងរដ្ឋ Michigan ត្រូវបានសាងសង់ឡើង ក្នុងឆ្នាំ ១៩៤១ ឈ្មោះថា Haught។ ជាច្រើនឆ្នាំ បន្ទាប់ពី ម្ចាស់វិមាន រស់នៅក្នុងវិមាននេះមក បានប្រទះឃើញសាកសព លើពិដាន ដែលដងខ្លួន និង ទ្រូង របស់សាកសព ត្រូវបានគេធ្វើជាសញ្ញា។ បន្ទាប់មកវិមាននេះ ត្រូវបានបោះបង់ចោល។
២. ផ្ទះមួយខ្នង នេះស្ថិត នៅក្នុងរដ្ឋ Kentucky ចំពោះប្រវត្តិផ្ទះនេះ អ្នកថតរូប បានដឹងត្រឹមថា ផ្ទះនេះ បានរឿងមួយចម្លែកគឺ ប្តីប្រពន្ធ រស់នៅក្នុងផ្ទះនេះ បានធ្វើអត្តឃាត សម្លាប់ខ្លួន ទាំងពីរនាក់ ហើយកូនតូចៗ ចំនួន៤នាក់ បានចិញ្ចឹមជីវិត ដោយខ្លួនឯងជាងមួយ ទសវត្ស ប៉ុន្តែបច្ចុបន្បន្នផ្ទះនេះ ក្លាយជាផ្ទះ ដែលត្រូវបាន គេបោះបង់ចោល ដ៏គួរឲ្យរន្ធត់មួយផងដែរ ។
៣. Nova ជាឈ្មោះ ផ្ទះមួយខ្នង នៅក្នុងរដ្ឋ Ohio ផ្ទះនេះត្រូវបានដឹងថា ឪពុកបានសម្លាប់កូនខ្លួនឯង ដោយចៃដន្យ បន្ទាប់មក ឪពុក នោះក៏បានសម្លាប់ខ្លួនឯង ខណៈស្ត្រីជាម្តាយ មានជំងឺផ្លូវចិត្ត កាលឆ្នាំ ១៩៥៨។ ក្រោយមក ផ្ទះនេះ ក្លាយជាផ្ទះ គ្មានមនុស្ស រស់នៅ តាំងពីពេលនោះហើយសំភារៈប្រើប្រាស់ ក្នុងផ្ទះ នៅមាន រហូតដល់សព្វថ្ងៃនេះ។
៤. រូបនេះជាវិហារ ដែលគេជឿថា មានការលងបន្លាច មួយផងដែរ ដោយសំនង់អគារ ជាប់គ្នានេះ មានករណី ឃាតករ កើតឡើង ច្រើនដងតាំងពី ខែសីហា ឆ្នាំ ១៩៤២ ហើយ សំនង់អគារនេះ ត្រូវបានបោះបង់ចោល ជាយូរមកហើយ។
៥. ផ្ទះនេះ ស្ថិតនៅក្នុងរដ្ឋ Texas ដែលជាផ្ទះ មានករណីមនុស្សស្លាប់ ដោយរឿងអាថ៏កំបាំង ជាច្រើន កំឡុងទសវត្សឆ្នាំ ១៩៧០ ហើយផ្ទះ នេះ ក្លាយជាផ្ទះ ត្រូវគេបោះបង់ចោល និង ជឿថា មានវិញ្ញាណខ្មោច ផងដែរ ។
៦. ផ្ទះនេះ ត្រូវបានគេ សង្ស័យថាជាផ្ទះ គ្រូធ្មប់ ដោយសារ ប្រជាជនក្នុងតំបន់នេះ និយាយថា ម្ចាស់ផ្ទះនេះ រៀនសិល្ប៍គ្រូធ្មប់ ហើយក៏ មានអ្នកដឹងថា ផ្ទះនេះ មានកប់សព នៅក្នុងផ្ទះទៀតផង។ ផ្ទះនេះ ស្ថិតនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។
៧. ផ្ទះនេះគឺជា ផ្ទះធ្វើគ្រឿងតុក្តតា ដែលស្ថិតក្នុង រដ្ឋ Philadelphia ជាផ្ទះដែល ត្រូវបានបោះបង់ចោល ជាច្រើនឆ្នាំ មកហើយ មានរូបតុក្តតាជា ច្រើន បន្សល់ទុករាយប៉ាយ នៅច្រើនបន្ទប់ ក្នុងផ្ទះ នៅពេលដើរ ចូលទៅពិតជា គួរឲ្យព្រឺក្បាល។
៨. ផ្ទះមួយខ្នងនេះវិញ មានទីតាំង នៅក្នុងរដ្ឋ Conneticut ដែលជាផ្ទះ បោះបង់ចោល មានវិញ្ញាណខ្មោច លងបន្លាចមនុស្ស រហូតដល់ជំរុញឲ្យ គេយកថតរឿងខ្មោច ភាគអំពីផ្ទះនេះ ដាក់ក្នុងទូរទស្សន៍ទៀតផង។
៩. ផ្ទះនេះ ក៏មានប្រវត្តិមនុស្ស ត្រូវបានសម្លាប់ ក្នុងផ្ទះនេះផងដែរ ហើយផ្ទះនេះ ស្ថិតនៅក្នុងរដ្ឋ Ohio ដែលគេជឿថា ជាផ្ទះដែល គួរឲ្យញញើត និង មានវិញ្ញាណខ្មោចក្នុងនោះ។
១០. ផ្ទះដ៏ធំមួយខ្នងនេះ ជាផ្ទះរបស់គ្រួសារ Oliver ប៉ុន្តែមានរឿងដ៏ចម្លែកមួយគឺ គ្រួសារនេះ បានបាត់ខ្លួនទាំងអស់គ្នា កាលពីឆ្នាំ ១៨៩៨ ហើយវាបានបង្កើតជា អាថ៌កំបាំង និង ចម្ងល់ដល់ អ្នកស៊ើបអង្កេត ដោយសារតែ មិនអាច រកឃើញក្រុមគ្រួសារមួយនេះ ប៉ុន្តែអ្នករស់នៅតំបន់វា ថាធ្លាប់ឃើញ គ្រួសារនេះ ឈរនៅមុខបង្អួច ក្នុងផ្ទះនេះ។
១១. ផ្ទះនេះ ស្ថិតនៅក្នុងរដ្ឋ Ohio វាជាផ្ទះ នៃកុមារភាព របស់លោក Akron ដែលជាឃាតករ ដ៏សាហាវម្នាក់ នៅអាមេរិក។
១២. ផ្ទះនេះ ស្ថិតនៅក្នុង ទីក្រុង New York ជាផ្ទះដែលម្ចាស់ផ្ទះ បានបាញ់សម្លាប់ខ្លួនឯង ហើយ ផ្ទះនេះ ត្រូវគេទុកចោល និង មានវិញ្ញាណខ្មោចលងដែរ ដោយតាំងពីគេ បោះបង់ចោល មកដល់ឥលូវ អ្នករស់នៅជិតផ្ទះ លឺសំលេង ចេញក្នុងផ្ទះនេះ ជារឿយៗ ។
១៣. ផ្ទះនេះ ស្ថិតនៅក្នុងរដ្ឋ Ohio ដែលមានឃាតករ បានយក សាកសពជនរងគ្រោះ មកលាក់ទុកក្នុងផ្ទះនេះ។ ទោះបីជាផ្ទះ ត្រូវបាន គេ ជួសជុលថ្មី ក៏ដោយ ក៏ប្រជាជនដើរឆ្លងកាត់ផ្ទះនេះ មិនហ៊ានដើរដោយត្រង់ ពីមុខផ្ទះនេះដែរ ដោយសារតែគេថាបាន លឺ សំលេងចេញ ពីក្នុងផ្ទះនេះជារឿយៗ ៕

តើប្រិយមិត្តជឿថា ផ្ទះដែលត្រូវបោះបង់ចោលពិតជាមានខ្មោចឬយ៉ាងណា ?

ប្រភព៖ huffingtonpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]