សៀមរាប៖ កាលពីថ្មីៗ វីដេអូមួយដែលបង្ហាញពីកូនសត្វក្រពើមួយក្បាល ដែលកំពុងហែលទឹក លើផ្លូវ ថ្នល់មួយ ត្រូវ បានបង្ហោះចូល ក្នុងបណ្តាញ សង្គមហេ្វសប៊ុក បន្ទាប់មកក៏ មានការ share ចែកចាយបន្ត ហើយនិង មានអ្នកចុច Like និង ចុចមើល រាប់សិបដង  ។

តាមប្រភពវីដេអូ បានបញ្ជាក់ថា កូនក្រពើកំពុងហែលទឹកនេះ ថតចេញ ទីតាំងនៅ លើផ្លូវលំមួយ កន្លែង ស្ថិតនៅក្នុងខេត្ត សៀមរាប ហើយ បើតាមសំដីអ្នក ថតវីដេអូនេះបាននិយាយដូច របៀបសើចៗ ថា កូនក្រពើមិន ដឹងរួចមក ពីណាឡើយ ហើយក្រពើនេះ ហែលលើផ្លូវ ដោយសារ ទឹកលិចផ្លូវ ។ តាមរយៈ វីដេអូនេះ ក៏បង្ហាញបុរស ម្នាក់ដេញចាប់ កូនក្រពើនេះ រហូតដល់ កូនក្រពើ វារចូល ក្នុងផ្ទះរបស់ ប្រជាជន ម្នាក់ ផងដែរ។

ទោះបីជាយ៉ាងណា តាមរយៈវីដេអូនេះ ក៏មានការបញ្ចេញមតិផ្សេងៗពីគ្នា លើរូបភាពនៃ វីដេអូនេះ ដោយ អ្នកខ្លះ បានគិតថា ក្រពើនេះ ជាក្រពើ របស់ អ្នកថតវីដេអូ យកមកលេង ខណៈអ្នកខ្លះក៏ជឿថា កូនក្រពើ អាចរួច ចេញពីកន្លែង ចិញ្ចឹមក្រពើ ដោយសារតែ ខេត្តសៀមរាបសំបូរ អាង ចិញ្ចឹម ក្រពើ ស្រាប់ផងនោះ ។

សូមមកទស្សនាវីដេអូនេះ៖

បើសិនជា មានប្រិយមិត្ដណា ដឹងច្បាស់ ពីហេតុការណ៍នេះ សូមទំនាក់ ទំនងមក ខ្មែរឡូត ឬ ធ្វើការបញ្ចេញ មតិនៅក្រោម ទាំងអស់គ្នា ដើម្បីបំបាត់ ចំងល់ ដល់ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកលេង ហ្វេសប៊ុក...

ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]