អេហ្ស៊ីប៖ ហេតុការណ៍អាក្រក់ បានកើតឡើងចំពោះ យន្តហោះមួយទៀតហើយ តែជាសំណាងល្អ ដែលយន្តហោះមួយ គ្រឿងនោះអាច ធ្វើការហោះត្រឡប់ មកចុះចត ទាន់ពេលវេលាវិញ ដោយគ្រាន់តែ ធ្វើឲ្យអ្នកដំណើរ ភ័យព្រលឹងចុងសក់ គ្រប់គ្នាប៉ុណ្ណោះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា យន្តហោះមួយគ្រឿង មានឈ្មោះថា Thomas Cook បានហោះ ចេញ ពីទីក្រុង Gatwick ទៅកាន់ទីក្រុង Hurghada នៃប្រទេស អេហ្ស៊ីប នៅម៉ោង ៩ព្រឹក តែចៃដន្យអាក្រក់ ទើបតែបាន ហោះឡើងបន្តិច ក៏មានបញ្ហា ដ៏ធំមួយ ដែលបង្ខំឲ្យ អ្នកបើកបរត្រូវ ហោះត្រឡប់ក្រោយ ដើម្បីធ្វើការចុះចត ជាបន្ទាន់មួយ នៅឯដីចម្ការមួយកន្លែង ក្នុងតំបន់ Langton Green។

បើតាមការ បញ្ជាក់ពីអ្នកដំណើរ ជាច្រើនដែល បានជិះនៅលើ យន្តហោះនោះបាន ឲ្យដឹងថា “នៅពេល យន្តហោះ កំពុងហោះស្រាប់តែ មានសម្លេងដ៏ខ្លាំង មួយលាន់ឡើង ហើយយន្តហោះ ឡើងរង្គើ សព្វទាំងអស់ ពួកយើងមាន ការភិតភ័យពន់ពេក ហើយអ្នកខ្លះ ស្រែកដោយសម្លេង តក់ស្លុតជាខ្លាំង ព្រោះតែស្មានថា យន្តហោះនោះច្បាស់ ជាធ្លាក់ជាមិនខាន”។

ស្របពេលនេះដែរ ក្រុមអាជ្ញាធរដែនអាកាស បានអះអាង ជំហានដំបូងថា ពិតជាមានវត្ថុ មួយដាច់ចេញ ពីយន្តហោះ នៅពេលដែលវា កំពុងហោះពិតមែន តែយើងកំពុង ធ្វើការស៊ើបអង្កេត ជាបន្តទៀត ដើម្បីកំណត់ថា វត្ថុនោះជាបំណែក អ្វីមួយឲ្យ ពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា ចំពោះអ្នកដំណើរ ទាំង២៣៧នាក់ នៅលើនោះ សុទ្ធតែមាន សុវត្ថិភាពទាំងអស់ ហើយក្រោយ មកពួកគេ ក៏ត្រូវបានឲ្យ ផ្លាស់ប្តូរជើង ហោះហើរដើម្បី ធ្វើដំណើរ សាជាថ្មីផងដែរ៕

បើសិនជា ប្រិយមិត្តវិញ ពេលជួបស្ថានការណ៍ បែបនេះមាន អារម្មណ៍យ៉ាងណាដែរ?


ប្រភព៖ មីរ័រ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]