មិុចស៊ីកូ៖ អ្នកហែលជម្រុជទឹកសមុទ្រ ម្នាក់បានរើស បានចិញ្ចៀនរៀបការមួយវង់ នៅក្នុងទឹកសមុទ្រ ប៉ុន្តែ គាត់ពិត ជាចិត្តល្អ ដោយ បាន បង្ហោះរូបភាព ចិញ្ចៀននោះ ក្នុងបណ្តាញហ្វេសប៊ុក ដើម្បីព្យាយាម ស្វែងរកម្ចាស់ ចិញ្ចៀននេះវិញ ធ្វើឲ្យល្បីពេញ បណ្តាញហេ្វសប៊ុក នាំគ្នា ចែកចាយ រូបភាព បន្តជាច្រើនមឺុននាក់។

លោក Daniel Roark ខណៈពេល កំពុងជម្រុជទឹក សមុទ្រនៅក្នុង ប្រទេសមិុចស៊ីកូ ក្នុងតំបន់ Playa Del Carmen ក៏រើស បានចិញ្ចៀន រៀបការ មួយវង់ក្នុង ទឹកសមុទ្រ ដែលចិញ្ចៀននេះ ក៏មាន សរសេរ ឆ្លាក់ជាប់ចិញ្ចៀន ដោយសរសេរពាក្យ ថា “ JESSICA 16 02 13 TYYJCEM ” ។ លោក Daniel Roark គឺមិនចង់ បានចិញ្ចៀនមួយវង់នេះទេ ប៉ុន្តែលោក ចង់ឲ្យ ចិញ្ចៀនរៀបការ មួយវង់នេះ អាចវិលទៅ យកម្ចាស់ដើម វិញ ដោយលោក ធ្វើគម្រោងមួយ តាមរយៈការបង្ហោះ រូបភាពរកម្ចាស់ក្នុង ហេ្វសប៊ុក ។ ការស្វែងរក ម្ចាស់ចិញ្ចៀនរៀបការ ក្នុង ហ្វេសប៊ុក ត្រូវបានមានការ គាំទ្រជាខ្លាំង និង ល្បីពេញ ហេ្វសប៊ុក ដោយសារតែ មានអ្នក ចែកចាយ ព័ត៌មាន រាប់មឺុននាក់ ។

តែទោះបីជាយ៉ាងណានៅពេលនេះ ម្ចាស់ចិញ្ចៀននៅតែ មិនទាន់ទទួលបាន ដំណឹងនេះ ប៉ុន្តែ នាពេលថ្មីៗ នេះ គាត់បាន នៅតែបន្ត បង្ហោះ និង ស្វែងរកម្ចាស់ចិញ្ចៀនដោយបញ្ជាក់ថា ក្នុងហេ្វសប៊ុកថា “ប្រសិនបើស្គាល់ នរណាដែលបាន រៀបការ ក្នុងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៣ អាចធ្វើការ ទំនាក់ទំនងមក គាត់ ក្នុងហេ្វសប៊ុក” ហើយគាត់ក៏ បង្ហាញ ពី អារម្មណ៍ ភ្ញាក់ផ្អើល ទៅនឹង អ្នក share ព័ត៌មានទាក់ទិន ទៅនឹងរឿងចិញ្ចៀន ដែលគាត់ បង្ហោះផងដែរ ហើយពាក្យចុងក្រោយ គាត់បានបន្លឺថា៖ ទោះជា ពិភពលោក នេះឆ្កួតលីលាក៏ដោយ ក៏មានមនុស្ស ចិត្តល្អ ជា ច្រើននាក់ដែរ៕

រូបភាព ចិញ្ចៀន និង សារបុរសនេះ បានបង្ហោះក្នុងបណ្តាញហេ្វសប៊ុក តាំងពីពេលរកទើបឃើញ

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]