រាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ចំនួន១៤នាក់ ត្រូវកម្លាំងសមត្ថកិច្ច នាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនគរបាល ការិយាល័យគ្រប់គ្រង ជនបរទេស , នគរបាលខណ្ឌមានជ័យ និងមានការចូលរួម ពីលោកអភិបាលរង ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន នាំទៅកាន់នាយកដ្ឋាន កាលពីរសៀល ថ្ងៃទី៣១ តុលា ២០១៤ ពាក់ព័ន្ធជនអន្តោប្រវេសន៍ខុសច្បាប់ ហើយនឹងបន្តប្រតិបត្តិការត្រួតពិនិត្យ នៅព្រឹកថ្ងៃទី១ វិច្ឆិកា ២០១៤ បន្ថែមទៀត ។

ប្រភពបានឱ្យដឹងថា ដោយអនុវត្តន៍ តាមបទបញ្ជាររបស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏ដូចជានគរបាល តាមបណ្តាខណ្ឌនានា បានរួមសហការគ្នា ត្រួតពិនិត្យស្រង់ស្ថិតិ ជនអន្តោប្រវេសន៍វៀតណាម ដែលមកស្នាក់នៅស្រុកខ្មែរ ដោយគ្មានលិខិតស្នាម ច្បាស់លាស់ រយៈពេលជិត៣ខែ កន្លងមកហើយ ដែលក្នុងនោះ មន្ត្រីជំនាញបាននាំខ្លួន ជនអន្តោប្រវេសន៍រាប់រយនាក់ ធ្វើការណែនាំពន្យល់ អំពីច្បាប់ទម្លាប់ រស់នៅស្រុកខ្មែរ ដែលក្នុងនោះ បុគ្គលដែលគ្មានឯកសារ ស្នាក់នៅគ្រប់គ្រាន់ ត្រូវបញ្ជូនទៅកាន់ព្រំដែន ដែលជាប្រទេសដើម របស់ពួកគាត់វិញ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]