វៀតណាម៖ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងចម្លែកមួយ ដោយសារតែជាងកាត់សក់ ភេទប្រុស ជនជាតិ វៀតណាមម្នាក់ បានប្រើប្រាស់ ដាវសាំម៉ូរៃ មកកាត់សក់ឲ្យភ្ញៀវ ដោយមើលទៅហាក់បីដូចជា មានភាពស្ទាត់ជំនាញ និងប៉ិនប្រសព្វមែនទែន។

ជាងកាត់ជនជាតិវៀតណាមរូបនោះ មានឈ្មោះថា Nguyen Hoang Hung អាចកាត់សក់ ឬតំរឹម សក់ បានយ៉ាងស្អាត និងរហ័សបំផុត ដោយមិនប្រើប្រាស់ កន្ត្រៃកាត់សក់ឡើយ គឺគាត់បាន ប្រើប្រាស់ ដាវកាតាណា (Katana) ដែលជាដាវ របស់ជនជាតិជប៉ុន ឬគ្រប់គ្នាតែងហៅថា ដាវសាម៉ូរៃ (Samurai)។

បើតាមសម្តីរបស់លោក Hung ដែលជាងកាត់សក់ ប្រើប្រាស់ដាវសាំម៉ូរៃ ជំនួសឲ្យការ ប្រើប្រាស់ កន្ត្រៃកាត់សក់បានប្រាប់ ឲ្យដឹងថា ការប្រើប្រាស់ដាវ អាចធ្វើឲ្យគាត់ កាត់សក់ ឬតំរឹមសក់ បានយ៉ាង ងាយស្រួល និងរហ័សបំផុត ជាជាងការប្រើប្រាស់ កន្ត្រៃកាត់សក់។

យ៉ាងណាមិញ ភ្ញៀវរបស់លោក Hung ជាច្រើន តែងតែមានការព្រួយបារម្ភ ក្នុងអំឡុងពេលកាត់សក់នោះ ប៉ុន្តែចុងក្រោយ តែងតែសប្បាយចិត្ត និងរីករាយ ដោយសារតែ លោក Hung កាត់សក់ បានស្អាត និងរហ័ស ជាងការប្រើប្រាស់ កន្ត្រៃកាត់សក់ទៅទៀត៕

ចង់ដឹងថា តើថ្វីដៃកាត់សក់ ដោយប្រើប្រាស់ដាវសាំម៉ូរៃ របស់លោក Hung រហ័ស និងកាត់បាន ស្អាតប៉ុណ្ណានោះ សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]