ភ្នំពេញ ៖ ជនប្រមឹកម្នាក់ត្រូវបានសមត្ថកិច្ច សង្កាត់ភ្នំពេញថ្មីឃាត់ខ្លួន ក្រោយពីជននេះ បានប្រើ អំពើហិង្សា ដោយ យកកាំបិត ប៉័ងតោដេញកាប់ ជនរងគ្រោះមួយគ្រួសារ ពេលកំពុង អង្គុយហូប បាយ កាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចផ្លូវបេតុង ក្រុម១១ ភូមិគោកឃ្លាង សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ។

មន្ត្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនសង្ស័យរូបនេះ ឈ្មោះ យិន រតនា អាយុ២៦ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិគោកឃ្លាង ដោយឡែក ជនរងគ្រោះ ជាម្ចាស់ផ្ទះ ឈ្មោះ ជឹម សេន ភេទ ប្រុស អាយុ ៥១ឆ្នាំ រស់នៅក្បែរ ផ្ទះជនសង្ស័យ។

នគរបាលបានបន្តថា នៅវេលាម៉ោងកើតហេតុនោះ ជនបង្កដែលមានអាការៈស្រវឹងបានជិះម៉ូតូ មកដួល មុខផ្ទះ ជនរងគ្រោះ រួចហើយ ក៏លើកម៉ូតូអូស ចូលផ្ទះរបស់ខ្លួននៅក្បែរនោះ ។ ក្រោយអូស ម៉ូតូចូលដល់ផ្ទះ ជនបង្ករូប នេះ បានទាញ កាំបិតប៉័ងតោ មកដេញកាប់ ជនរងគ្រោះ និងក្រុមគ្រួសារ បណ្តាល ឲ្យរបួសម្រាមដៃខាងស្តាំ ។ ភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏បានជួយ ឃាត់ និងចាប់ជន សង្ស័យរូបនេះ ប្រគល់ទៅឲ្យ នគរបាលមូលដ្ឋាន យកទៅចាត់ការ តាម ផ្លូវច្បាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]