-ជនរងគ្រោះជានិស្សិតនៅ សាកលវិទ្យាល័យបញ្ញាសាស្ត្រ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តលុច្សស៊ីស RX-300 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8814 កាលពី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅលើកំណាត់ផ្លូវ ព្រះនរោត្តម ខាងត្បូង វិមានឯករាជ្យ ដែលបណ្តាល ឲ្យអ្នកជិះ កង់ម្នាក់ ស្លាប់ពេលបញ្ជូន ទៅកាន់មន្ទីរ ពេទ្យនោះ ត្រូវបានសមត្ថ កិច្ចអះអាងថា អ្នក បើករថយន្ត គឺមន្ត្រីយោធា ហើយជាសមាជិក ក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឿន រិទ្ធី អាយុ ២៣ឆ្នាំ ជានិស្សិតនៅ សាកល វិទ្យាល័យ បញ្ញាសាស្ត្រ និងមានស្រុកកំណើត នៅខេត្តសៀមរាប ។ ដោយឡែកអ្នក បើករថយន្តលុច្ស ស៊ីស ឈ្មោះ ណយ ណារិន អាយុជាង ៣០ឆ្នាំ ។

ក្រោយកើតហេតុ អ្នកបើករថយន្តលុច្សស៊ីស និងរថយន្តរបស់ខ្លួនត្រូវបានសមត្ថកិច្ច យកទៅសួរនាំ និងរក្សា ទុកនៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ខណៈ ដែលសព យុវជនរងគ្រោះ ត្រូវបាន សមត្ថកិច្ច ប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី ៕

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]