ចិន៖ គូស្នេហ៍មួយ គូ ត្រូវបាន ប្រជាពលរដ្ឋ នាំគ្នា ស្រែកឆោរឡោ ដោយសារតែ អ្នកទាំង ពីរ កំពុងតែ ឡើងឋានសួគិ៍ ទាំងថ្ងៃ និងនៅ កន្លែងសាធារណៈ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើង នៅកន្លែងចត រថយន្ដ មួយកន្លែង នៅក្នុងខេត្ដ Anhui នៃទីក្រុង Bengbu ដែលអ្នកទាំងពីរ ត្រូវបាន ស្គាល់ឈ្មោះថា Lei Mei Ni អាយុ ២៥ឆ្នាំ និងភាគីប្រុសឈ្មោះ Dong Jen អាយុ ២៦ឆ្នាំ។ យ៉ាងណាមិញ សន្ដិសុខដែល ជាអ្នកយាមកាម នៅកន្លែង ចតរថយន្ដនេះ បានស្រែក យ៉ាងខ្លាំង ទៅកាន់ គូស្នេហ៍នេះ ឲ្យបញ្ឈប់ សកម្មភាព ដ៏ឆ្កួតលីលា នៅកណ្ដាលវាល បែបនេះ។ តែអ្វីដែលមិន នឹកស្មានដល់ នោះ គឺ ភាគីបុរស បែរជា និយាយទៅកាន់ សន្ដិសុខនេះថា ៖ ឈប់! ចាំមួយភ្លែត ជិតរួចរាល់ហើយ។

ចំពោះសកម្មភាព អ្នកទាំងពីរ ក៏ត្រូវបាន ថតជាប់ជាវីដេអូ ផងដែរ ដែលបង្ហាញ យ៉ាងច្បាស់ ក្រឡែតថា គូស្នេហ៍នេះ កំពុងតែ រួមភេទ កណ្ដាលវាល និងស្រែកជេរ ទៅកាន់ បុរសម្នាក់ ឈ្មោះថា Jian She អាយុ ៣០ឆ្នាំ ដែលអ្នកនៅ ក្នុងតំបន់នេះ ផងដែរ។ ជាមួយគ្នានោះ លោក Jian បាននិយាយ ប្រាប់អ្នកសារ ព័ត៌មានថា៖ ដំបូងឡើង គាត់យល់ ថា បុរសនោះ ប្រហែលជា គេងពីលើ នារីនោះ ធម្មតាទេ តែនៅដែលមើល ឲ្យកាន់ តែដិតដល់ ទើបប្រទះឃើញថា ខោ របស់តួអង្គប្រុស គឺធ្លាក់ ដល់ ក្រោមជើង ទៅហើយ មួយវិញទៀត នៅពេលដែល សន្ដិសុខ ទៅដល់ គូស្នេហ៍នេះ មិនបានបញ្ឈប់នោះទេ តែបែរជា បន្ថែមល្បឿនទៅវិញ។

នេះជារឿង មួយដែលកើតឡើង នៅក្នុងស្រុកចិន ដែលពិតជាផ្ដល់ភាព អាម៉ាស់ យ៉ាងខ្លាំង ទៅកាន់ ប្រទេសជាតិ ទាំងមូល ក្រុមគ្រួសារ និងសាមីខ្លួនផងដែរ ដូចនេះ មុននឹងធ្វើអ្វី សូមគិតមុនគូរ៕

វីដេអូ៖

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]