ន័រវេស ៖ នេះពិតជារឿង មួយដ៏អស្ចារ្យ ដែលបុរសបីនាក់ មកពីប្រទេស ន័រវេស បានបំបែក ឯតទគ្គកម្ម ពិភពលោក ធ្វើដំណើរ ទៅលេង ១៩ ប្រទេស ក្នុងរយៈពេល ២៤ ម៉ោងប៉ុណ្ណោះ។

នៅក្នុងការធ្វើដំណើរ បំបែក ឯតទគ្គកម្មពិភពលោក នេះ លោក Gunnar Garfors អាយុ ៣៩ ឆ្នាំ , លោក , Tay-young Pak អាយុ ៤២ ឆ្នាំ និងលោក Øystein Djupvik អាយុ ៤០ ឆ្នាំ បានចេញពី ប្រទេសក្រិច នៅពាក់កណ្ដាល អធ្រាត្រ នាថ្ងៃកញ្ញា ២២។ បន្ទាប់មក ពួកគេបានធ្វើដំណើរ តាមផ្លូវ ភាគពាយ័ព្យ ដែល ឆ្លងកាត់ 18 ប្រទេសផ្សេងទៀត រូមមាន ប្រទេសប៊ុលហ្គារី ,ម៉ាសេដូនៀ, កូសូវ៉ូ, ស៊ែប៊ី ,ក្រូអាស៊ី ,បូស្នៀ , ស្លូវេនី , ប្រទេសអូទ្រីស , ហុងគ្រី , ស្លូវ៉ាគី , សាធារណរដ្ឋ ឆែក , អាល្លឺម៉ង់ , ហូល្លង់ ,បែលហ្ស៊ិក លុចសំបួ , បារាំង និង ស្វីស ដោយគោរព តាមគោលការណ៍ ៣ គឺ ត្រូវទៅដល់ ប្រទេសនិមួយៗ , រួចផ្តល់ ភ័ស្តុតាង តាមបណ្តាញ សារព័ត៌មាន និង ធ្វើដំណើរ ជាប់គ្នារហូត ក្នុងរយៈពេល ២៤ ម៉ោង។

ក្នុងនោះដែរ ដើម្បីទទួលជោគជ័យ ក្នុងការធ្វើដំណើរ ដ៏ស្វិតស្វាញ នេះបុរសទាំងបីនាក់នេះ ត្រូវមានគំរោង មួយដែល ច្បាស់លាស់។ ពួកគេបានជួលឡាន ដើម្បីធ្វើដំណើរ ទៅកាន់ប្រទេស ខាងលើ និង ធ្វើដំនើរតាម យន្តហោះ ពីប្រទេស ម៉ាសេដូនៀ ទៅកាន់ ប្រទេសស៊ែប៊ី និង ប្រទេសអូទ្រីស ទៅកាន់ ប្រទេសអាល្លឺម៉ង់ ផងដែរ។ ក្នុងការធ្វើដំណើរនេះ ដែរ ពួកគេមិនមាន ពេលច្រើន សំរាប់ឈប់សំរាក និងទទួលទានអាហារទេ រហូតធ្វើឲ្យពួកគេ មានពេលទទួលទាន នៅពេលដែល ចាក់សាំងឡាន ប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះទេ សូម្បីតែពេលបត់ ជើងតូចក៏គ្មានដែរ ហើយ នៅពេលខ្លះពួកគេ ត្រូវបង្ខំចិត្តបត់ជើងតូច ដាក់ដបទៀតផង។

យ៉ាងណាមិញ នេះមិនមែន ជាលើកទីមួយទេ ដែលបុរសទាំងបីនាក់នេះ មានបំនង បំបែក ឯតទគ្គកម្ម ពិភពលោក។ កាលពីខែ ឧសភា ពួកគេបាន ធ្វើបែបនេះម្តង រួចមកហើយ ប៉ុន្តែធ្វើបានត្រឹមតែ ១៧ ប្រទេសប៉ុណ្ណោះ។ ដូច្នេះ ការធ្វើដំណើរ បរាជ័យ នៅលើកមុន ជាបទពិសោធន៍ ដ៏ធំធេង ក្នុងការធ្វើឲ្យ ពួកគេ បំបែក ឯតទគ្គកម្ម ពិភពលោក ក្នុងការធ្វើដំណើរ ទៅកាន់ប្រទេស ចំនួន ១៩ ក្នុងរយៈពេល ២៤ ម៉ោង ៕

បុរសទាំងបីនាក់ ដែលបានបំបែក ឯតទគ្គកម្មពិភពលោក


ផែនទីធ្វើដំនើរ

ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖ 

ប្រភព ៖ Odditycentral

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]