អង់គ្លេស៖ នេះជារឿង ដ៏ចម្លែកមួយ សម្រាប់ប្រទេសអង់គ្លេស ដែលមាន ចោរលួចចូល គាស់ផ្ទះ បុរសម្នាក់ ប៉ុន្តែមិន លួចរបស់របរ អ្វីទាំងអស់ បែរជាទៅលួច កូនឆ្កែគួរឲ្យ ស្រលាញ់ និង ល្បីលើអ៊ីនធើណេត មួយក្បាល របស់ម្ចាស់ផ្ទះ ទៅវិញ។

លោក Jamie Green វ័យ ២៩ឆ្នាំ ជាអ្នកគូរប្លង់ម្នាក់ បានទិញ កូនឆ្កែមួយ ដាក់ឈ្មោះ Chow Chow puppy Misiu ដែលមានន័យថា កូនឆ្កែ ខ្លាឃ្មុំតូច សំរាប់ជា កាដូដ៏ភ្ញាក់ផ្អើល ឲ្យមិត្តស្រី របស់គាត់ ក្នុងតម្លៃ ជាង ២៥០០ ដុល្លារ កាលពី ៥ សប្តាហ៍មុន ។


កូនឆ្កែ ខ្លាឃ្មុំតូចនេះ ត្រូវបានល្បីល្បាញពេញ បណ្តាញអ៊ីនធើណេត បន្ទាប់ពី លោក Green បាន បង្ហោះ រូបភាព កូនឆ្កែរបស់គាត់ ចូល ក្នុងបណ្តាញសង្គម Imgur ដែលជាបណ្តាញសង្គម បង្ហោះរូបភាព កំសាន្ត។ រូបភាពរបស់ កូនឆ្កែនេះ ត្រូវបានគេចុច មើលច្រើនជិត ៣ លានដង ហើយមាន អ្នកចុច Like រាប់មឺុនដង និង ត្រូវបានចុច Like រាប់ពាន់ដង លើបណ្តាញ ហេ្វសប៊ុក ផងដែរ។

ប៉ុន្តែកាលពីថ្ងៃពុធ នេះ លោក Green បានសោកស្តាយ និង ពិបាកចិត្ត ជាខ្លាំង បន្ទាប់ពី ផ្ទះរបស់គាត់ ដែលស្ថិត ភាគពាយ័ព្យនៃ ទីក្រុង ឡុដ៏ ប្រទេសអង់គ្លេស ត្រូវបានចោរលួច ចូលផ្ទះគាត់ និង បំបែក កញ្ចក់ ក្នុងផ្ទះ ហើយលួចកូន ឆ្កែរបស់គាត់ ដែលទើប មានអាយុ បាន៣ខែ យកទៅបាត់ ។

លោក Green បានបញ្ជាក់ថា ចោរចូលលួច កូនឆ្កែរបស់គាត់ នៅពេល ដែលគាត់ចេញ ទៅធ្វើការ ហើយរបស់ មានតម្លៃ ដទៃទៀតដូចជា នាឡិកា ipad កុំព្យូទ័រ laptop និង លុយ នៅក្នុង ផ្ទះមិន ត្រូវបានបាត់ នោះទេ គឺបាត់តែ កូនឆ្កែ របស់គាត់មួយតែប៉ុណ្ណោះ។ លើសពីនេះ គាត់និយាយថា ចោរដែល លួចឆ្កែរបស់ គាត់នេះ គឺនឹងយកកូនឆ្កែនេះ ទៅលក់បន្តទៀត ដោយសារតែ កូនឆ្កែនេះ ជាពូជឆ្កែកម្រ និងមានមនុស្ស ជាច្រើនចូលចិត្ត និងស្រលាញ់ ផងដែរ ។

គូសបញ្ជាក់ថា ប្រភពព័ត៌មានបាន បញ្ជាក់ថា នៅអង់គ្លេសចោរលួច ឆ្កែកើនឡើង ជាប្រចាំឆ្នាំ ហើយឆ្កែដែល ត្រូវបានលួច ភាគច្រើនជា ឆ្កែរបស់អ្នកគូរប្លង់ ដោយសារជាឆ្កែពូជ ត្រូវបាន បង្កាត់ និង មានតម្លៃខ្ពស់ ៕

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]