រាជ​ធានី​ភ្នំពេញ​ ៖ ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម​បានប្រកាស​ឱ្យដឹង​ថា​ នៅ​ថ្ងៃ​នេះ​(២៩ មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​១ កក្កដា​) ​កូនព្យុះ​មួយ​ឈ្មោះ​ឌុក​សូរី​ (ព្យុះ​ទី​៦) ​បាន​កើតឡើង​នៅ​មហាសមុទ្រ​​ប៉ាស៊ីហ្វីក​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន​ ។ សម្រាប់​ប្រទេស​កម្ពុជា​​​នឹងត្រូវ​​ទទួល​ឥទ្ធិពល​ពីបាតុភូត​ធ​ម្មជា​តិនេះ​ ។ សេចក្តី​ប្រកាស​ដដែល​​បាន​ឱ្យដឹងថា​​ កូន​ព្យុះ​នេះ​រួម​ជាមួយ​ខ្យល់​មូសុង​និរតី​​​ខ្លាំង​ នឹងមាន​ឥទ្ធិពល​​លើ​តំបន់​មាត់​សមុទ្រ​កម្ពុជា​ ចាប់ពី​ថ្ងៃ​នេះ​ដល់​​ថ្ងៃ​១ កក្កដា​​ បង្ក​​ជា​ភ្លៀង ផ្គរ​ រន្ទះ​ និងខ្យល់​បោក​បក់​ខ្លាំង​ ។ អ្វី​ដែល​​សេចក្តី​ប្រកាស​​បាន​បញ្ជាក់​បង្ការ​គ្រោះ​ថ្នាក់​ជាយថា​ហេតុ​នោះ ​ គឺ​ការធ្វើ​ដំណើរ​ ការនេសាទ​ និង​ការកម្សាន្ត​តាម​សមុទ្រ​​គ្រប់​ប្រទេស​គប្បី​ចៀស​វាង​ ។ ​

ខាងក្រោម​នេះ​ជាសេច​ក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​ ធានទឹក​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២៨​​ មិថុនា ដោយ​លោក​រដ្ឋ​មន្ត្រី​លឹម​ គាន​ហោ​ ដែល​មហាជន​ស្គាល់​ច្បាស់​ថា​ «​គ្រូ​ហោ​» ​ដែល​ទាយ​ឆុត​គួរ​ឱ្យ​ជឿ​បំផុត​ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]