ភ្នំពេញ ៖ កាលពីវេលាម៉ោង២២ យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ផ្ទះលេខ២៣៦ ផ្លូវបេតុងក្រុម៣ សង្កាត់ទឹកថ្លា មានករណី ចូលប្លន់ក្នុងផ្ទះ ពេលជនរងគ្រោះជានារី ឈ្មោះ នួន ចាន់រ័ត្ន អាយុ២០ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនឯកជន ជនល្មើស ឈ្មោះ  លី ប៊ុនធា អាយុ ៣៣ឆ្នាំ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានគេងលង់ លក់នៅ ជាន់ខាងលើ ជនល្មើស ប្រើ កាំបិតគំរាម ហើយចាប់ ចងដៃជើងបិតមាត់ ជនល្មើសបាន កកូរកកាយ ក្រោយមក ជនរងគ្រោះ បានស្រែកឆោឡោ ឮដល់អ្នកជិតខាង ក៏បានរាយការណ៍ មកសមត្ថកិច្ច ដើម្បីធ្វើការ ឡោមព័ទ្ធចាប់បាន នៅម៉ោង ១រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៤ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]