អង់គ្លេស៖ ថ្មីៗនេះមានរឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្រកើតឡើងមួយ ដែលស្ត្រីជា ម្តាយម្នាក់ ត្រូវតុលាការ ចេញសាលដីកា កាត់ទោសឲ្យ ជាប់ពន្ធនាគារ រយៈពេល ៦០ថ្ងៃ ក៏ព្រោះតែរូបនាង មានការ ធ្វេស ប្រហែស បណ្តោយឲ្យកូនប្រុស នាងគេចសាលា ជាច្រើនដងរួចមក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ស្ត្រីជាម្តាយ មានអាយុ ៣៧ឆ្នាំ និងសុំមិនបញ្ចេញ អត្តសញ្ញាណ ម្នាក់នោះ បានដួលសន្លប់ភ្លាមៗ នៅពេលដែល បានឮតុលាការ Plymouth Magistrates នៃប្រទេស អង់គ្លេស ប្រកាសសាលក្រម ដាក់ទោសរូបនាង បែបនេះ។

ដោយផ្អែកលើ របាយការណ៍របស់ សាលាដែលកូនប្រុស របស់នាងកំពុងរៀន បានបង្ហាញថា ចាប់ តាំងពី ខែកក្កដា ដល់ខែតុលា ឆ្នាំនេះ វត្តមាន ក្នុងថ្នាក់រៀន របស់សិស្ស ម្នាក់នោះមាន ត្រឹមតែ ៦៧% ប៉ុណ្ណោះ បូករួម ជាមួយ និងការធ្វេសប្រហែល ក្នុងការសហការ ជាមួយ គ្រូទទួល បន្ទុកថ្នាក់ ដែលនេះគឺជា ទង្វើបំពានច្បាប់មួយ ទើបបណ្តាលឲ្យ តុលាការសម្រេច ដាក់ទោសរូបនាង បែបនេះតែម្តង។

គួរបញ្ជាក់ផងដែរថា ច្បាប់របស់ប្រទេស អង់គ្លេស បានចែងថា ឪពុកម្តាយទាំងអស់ ត្រូវតែមាន ទំនួល ខុសត្រូវ ទៅលើការធានា ថាកូនៗ របស់ពួកគេ ដែលមានអាយុ ចាប់ពី ៥-១៦ឆ្នាំ ចូលរៀនឲ្យ បានទៀងទាត់ តែប្រសិនបើ មានការខុសឆ្គង ណាមួយកើតឡើង ពួកគេនឹងត្រូវ ពិន័យជាទឹកប្រាក់ ចំនួន ១៩០ដុល្លារ ហើយបើកាន់ តែធ្ងន់ធ្ងរ ទៀតនោះ គឺអាចពិន័យដល់ ជិត៤,០០០ដុល្លារ និងថែមទាំងអាច ជាប់ពន្ធនាគារ រយៈពេល ៣ខែថែមទៀត។

វាគឺជាករណី ដ៏កម្រនឹង កើតឡើងមួយ ហើយនេះក៏អាចជា ករណីដាស់តឿន ទៅដល់ឪពុកម្តាយ ផ្សេងទៀតចំពោះ ការយក ចិត្តទុកដាក់ តាមដានទៅលើ ការសិក្សារបស់កូន ពួកគេដោយផ្ទាល់ តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]