អាមេរិក៖ រូបភាពរបស់ភពផែនដី ដែលថតពីទីអវកាស ដំបូងបំផុតគឺ នៅក្នុងខែតុលា ឆ្នាំ១៩៦២ ដែល រូបថត ទាំងអស់ នោះគឺ ត្រូវបានថតដោយ អវកាសយានិកឈ្មោះ Wally Schirra ក្នុងបេសកកម្ម ទៅកាន់ ទីអវកាស របស់ យាន Mercury-Atlas 8 (MA-8)។ ក្នុងពេលនោះ លោក Schirra បានប្រើ កាមេរ៉ាប្រភេទ Hasselblad និងកែវថត (lens) ម៉ាក Zeiss ដើម្បីផ្តិត យករូបភាព ដ៏កម្រ ទាំងនោះ។

គិតមកដល់ឆ្នាំ២០១៤ នេះគឺមានរយៈពេលជាង ៥០ ឆ្នាំហើយ ដែលកាមេរ៉ា Hasselblad ដ៏មានតំលៃ ខាងលើ បានបំពេញ បេសកកម្ម ជាមួយនឹងយានអវកាស MA-8 ហើយពេលនេះវាត្រូវ បានគេ យកទៅ ដាក់ដេញថ្លៃ លក់ថ្ងៃទី១៣ ខែវិច្ឆិកា ខាមុខនេះ ហើយ នៅកន្លែងដាក់ ដេញ ថ្លៃវត្ថុចាស់ៗ ដ៏ល្បីមួយដែល មានឈ្មោះថា RR Auction ស្ថិតក្នុងសហរដ្ឋអាមេរិក ដែលតំលៃប៉ាន់ស្មាន អាចលក់បានពី ៥០,០០០ ដុល្លារអាមេរិក ទៅ ១០០,០០០ ដុល្លារអាមេរិក។

Hasselblad គឺជាប្រភេទកាមេរ៉ាថត រូបធម្មតាមួយ ប៉ុណ្ណោះ ហើយវាផលិតនៅ ប្រទេស ស៊ុយអ៊ែត។ វាត្រូវបាន លោក Schirra ទិញដោយផ្ទាល់ ដៃកាលពីឆ្នាំ១៩៦២ នៅក្នុងហាង កាមេរ៉ា មួយកន្លែង ស្ថិតនៅទីក្រុង Houston រដ្ឋតិចសាស់ បន្ទាប់មកលោក Schirra ក៏បានយក វាទៅអង្គការ Nasa សំរាប់ទុកថតក្នុង បេសកកម្មរបស់លោក។ អ្វីដែលកាន់ តែបង្ហាញពីតំលៃ ដ៏វិសេសវិសាល របស់ កាមេរ៉ា នេះគឺ វាមិនត្រឹមតែ ប្រើសំរាប់ថត ក្នុងបេសកកម្ម នៅទីអវកាសតែប៉ុណ្ណោះទេ តែវាក៏ត្រូវបាន ប្រើនៅក្នុង បេសកកម្មរបស់មនុស្សទៅ កាន់ភពព្រះចន្ទ ដំបូងបំផុតផងដែរ៕








ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]