អង់គ្លេស ៖ នេះពិតជារឿងដ៏រំជួលចិត្តមួយ ដែលបុរសម្នាក់បានសម្រកទម្ងន់ អស់ជិត ៨០ គីឡូក្រាម ដោយសារ ការស្លាប់ របស់មិត្តភក្តិដ៏ ជិតស្និទ្ធរបស់គាត់។

បុរសម្នាក់នេះ មានឈ្មោះ Mark Smithers អាយុ ៣០ ឆ្នាំ បានប្រាប់បណ្តាញព័ត៌មាន Elite Dialy ថា គាត់មិន ដែល ធ្វើការ តមចំនីអាហារ ទៅតាមគំរោង របស់ខ្លួនឡើយ ប៉ុន្តែអ្វីៗ ត្រូវបាន ផ្លាស់ប្តូរ ដោយសារតែ ការស្លាប់របស់មិត្តគាត់។ លោកបានឲ្យដឹងទៀតថា មុនពេលដែល មិត្តល្អរបស់គាត់ ជិតស្លាប់ បានឲ្យគាត់ សន្យាថា ត្រូវសម្រកគីឡូ ដើម្បីរក្សាសុខភាព។ បន្ទាប់ពីបាត់បង់ មិត្តជាទី ស្រលាញ់ហើយ លោកបានសន្យា នឹងខ្លួនឯងថា មិនត្រូវធ្វើ ឲ្យមិត្តរបស់ខ្លួន ខកចិត្តឡើយ ដូច្នេះលោក លោកក៏បានព្យាយាម ទទួលទានអាហារ ដែលមាន កាឡូរីលទាប និង ហូបអាហារតិចៗ ដែលខុស ពីទម្លាប់ចាស់ ទាំងស្រុង។ ការធ្វើបែបនេះ អស់រយៈពេល ១៣ ខែរួចមក លោក Smithers បានទទួលជោគជ័យ ក្នុងការសម្រកទម្ងន់ ពី ១៥៩ គីឡូក្រាម ចុះមកត្រឹម ៨២ គីឡូក្រាម។

ចាប់តាំងពីសម្រកទម្ងន់ បានហើយ មនុស្សមួយចំនួន ពិតជាមិនអាច ចំណាំរូបគាត់បានទេ ដែលអតិថិជន មួយចំនួន ចំណាំលោកមិនបាន ហើយបានសួរថា « កំលោះធាត់ ដែលធ្វើការនៅទីនេះ ឈប់ធ្វើការ ហើយមែនទេ?» បន្ទាប់មកលោក ឆ្លើយថា « ខ្ញុំនេះហើយ ជាកំលោះធាត់ ដែលអ្នកសួររក »ធ្វើឲ្យ អតិថិជននោះ មានភាពការខ្មាស់អៀនយ៉ាងខ្លាំង៕

រូបភាព មុន និង ក្រោយពេលសម្រកទម្ងន់ 

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]