បាល់ទាត់៖ នៅរាត្រីយប់ថ្ងៃសៅរ៍នេះ ក្រុមសារិកាព្រៃ Newcastle នឹងបើកទ្វារកីឡាដ្ឋាន St. James' Park របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវ ហង្សក្រហម Liverpool នាការប្រកួត ក្នុងក្របខ័ណ្ឌ Premier League របស់ប្រទេសអង់គ្លេស សប្តាហ៍ទី ១០។

៣ ប្រកួតចុងក្រោយ របស់ក្រុមម្ចាស់ផ្ទះ Newcastle គឺធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយឈ្នះទាំង ៣ ប្រកួតចុងក្រោយ បានបណ្តេញ Manchester City ឲ្យជ្រុះចេញពី ពានរង្វាន់ League Cup ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ មេឃខៀវ ដោយលទ្ធផល ០ទល់នឹង២ មិនគួរឲ្យជឿ។ ខ្សែប្រយុទ្ធ Papiss Cissé និងខ្សែការពារ Mike Williamson ទំនងជាអាចបង្ហាញវត្តមាន ក្នុងក្រុមរបស់លោក Alan Pardew នាការប្រកួតយប់នេះ ខណៈខ្សែបម្រើអាយវើរីកូស Cheick Tioté, ខ្សែការពារស្លាប Davide Santon និងខ្សែបម្រើ Siem de Jong ត្រូវអវត្តមាន រយៈពេលយូរ បន្តទៀត។

ងាកទៅក្រុមហង្សក្រហម Liverpool វិញ ក៏មិនអន់ប៉ុន្មានដែរ ដោយទើបតែវិលត្រលប់ ពីជ័យជម្នះ ២ទល់នឹង១ ទៅលើក្រុមភ្ញៀវ Swansea ក្នុងការប្រកួត ពានរង្វាន់ League Cup ជុំទីបួន កន្លងទៅនេះ។ Swansea អាចរកបានមួយគ្រាប់មុន នៅនាទីទី ៦៥ ចំណែកឯក្រុមម្ចាស់ផ្ទះ អាចវាយបកតាមយកជ័យជម្នះ ដោយខ្សែប្រយុទ្ធ Mario Balotelli អាចរកគ្រាប់បាល់ទីពីរ ឲ្យ Liverpool បានហើយ នៅនាទីទី ៨៦ និងបន្ថែមចុងក្រោយ ដោយខ្សែការពារ Lovren នៅនាទីទី ៩០+៥។

ហង្សក្រហម Liverpool នឹងត្រូវបន្តអវត្តមាន ខ្សែប្រយុទ្ធឆ្នើម សញ្ជាតិអង់គ្លេស Daniel Sturridge បន្តទៀត ខណៈ Mamadou Sakho, José Enrique និង Jon Flanagan ក៏មិនទាន់ជាសះស្បើយនៅឡើយ៕

តារាងព្យាករណ៍ និងការប្រកួត

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]