ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថាចោរលួច ជនជាតិចិន មួយក្រុមបានធ្វើ ការជីកយក សាកសព មនុស្សស្រី ដែលទើបតែ ស្លាប់ហើយថ្មីៗ យកទៅលក់ឲ្យ គ្រូសារដែលមានកូនប្រុស រួចរៀបការ ពួកគេដើម្បីសុំ សំណាងល្អ។

យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ បានផ្ទុះឡើង ក្រោយពី ក្រុមមន្រ្តីប៉ូលីស ចាប់បាន បុរសម្នាក់ឈ្មោះ Wang Tsou អាយុ ៣៤ ឆ្នាំ ខណៈពេល ដែលកំពុងជិះកង់ ដែលបានលួចគេហើយ ទៅកាន់ ផ្ទះ របស់ខ្លួន។ ក្នុងនោះដែរ ចោរម្នាក់នេះ បានសារភាព ផងដែរថា ខ្លួន បានលួច យក សាកសាពនារី វ័យក្មេងម្នាក់ ជាមួយ មិត្តភក្តិរបស់ខ្លួន នៅក្នុងកន្លែងបញ្ចុះសពមួយ យកទៅលក់ ឲ្យបុរសម្នាក់ ក្នុងតម្លៃ ៣,២០០ ដុល្លារអាមេរិក ដែលបុរសម្នាក់នោះ បានយកទៅលក់បន្ត ក្នុងតម្លៃ ៦,៤០០ ដុល្លារ។ ជាក់ស្តែង ការសារភាពរបស់ចោរម្នាក់នេះ បានធ្វើឲ្យក្រុមមន្ត្រីប៉ូលីស មានតម្រុយ ស្វែងរកចាប់ ខ្លួនបានចោរ ១១នាក់ទៀត ដែលប្រព្រឹត្តិ បទល្មើស ចំនែកឯការស៊ើបអង្កេតគឺនៅតែបន្ត រហូតដល់ តាមចាប់ខ្លួន ក្រុមចោរទាំងនេះអស់។

គួរបញ្ជាក់ផងដែរ អាពាហ៍ពិពាហ៍ខ្មោច គឺជាប្រពៃណីបុរាណ ក្នុងប្រទេសចិន ប៉ុន្តែ សម័យបច្ចុប្បន្ន ការអនុវត្តតាម ប្រពៃណី បុរាណនេះ គឺជា អំពើល្មើសច្បាប់ ហើយ ប្រសិនបើ ជនណា ប្រព្រឹត្តិបទ ល្មើសនេះ នឹងត្រូវផ្ទន្តាទោស ឲ្យជាប់ពន្ធ ធនាគាពី ៣ ឆ្នាំឡើងទៅ។

ក្នុងនោះដែរ គ្រួសារដែលមានអបិយជំនឿមួយចំនួន បានទិញសាកសពមនុស្សស្រី ដើម្បីរៀបចំពិធី អាពាហ៍ពិពាហ៍ ឲ្យបុរស ដែលនៅរស់ ឫ ក៏បុរសដែល ស្លាប់ហើយ ពីព្រោះពួកគេជឿថា បុសដែល ស្លាប់ទៅ មិនគួរទៅ ចាប់ជាតិជាថ្មី ដោយគ្មាន ប្រពន្ធនោះទេ ឫ ក៏ បងប្រុស ត្រូវតែរៀប ការមុនប្អូនប្រុស។ ចំនែកឯមនុស្ស មួយចំនួនទៀត ជឿថា សាកសពបុរសៗ ដែលត្រូវបានគេបញ្ចុះ ឲ្យនៅម្នាក់ឯង បាននាំយក សំណាងអាក្រក់ មកកាន់គ្រួសារ និងកូនចៅជំនាន់ក្រោយ។

អ្នកនាំពាក្យមន្ត្រីប៉ូលីស លោក Zhang Linhai បានឲ្យដឹងថា ចោរប្លន់សាកសពនេះ គឹមានបំណង រកប្រាក់ ឲ្យបានច្រើន ដោយធ្វើការ តែបន្តិចប៉ុណ្ណោះ ប៉ុន្តែមុននឹងអាចរកប្រាក់ បានយ៉ាងច្រើន ដូច្នេះ គឺចោរ នោះត្រូវ ស្វែងរកសាពសព ណាដែលទើប នឹងស្លាប់ថ្មីៗ ។ រីឯសាកសព ដែលចាប់ ផ្តើមស្អុយរលួយ គឺលក់បានក្នុង តម្លៃទាបប៉ុណ្ណោះ ហើយសាកសពដែល សល់តែគ្រោងឆ្អឹង គឺគ្មានតម្លៃអ្វីទាំងអស់៕

ក្រុមចោរលួច បានធ្វើសកម្មភាព ជីកយកសាកសពមនុស្សស្រី


ចោរ Wang Tsou

កង់ដែលចោរឈ្មោះ Wang Tsou បានលួច ហើយយកទៅទុកនៅផ្ទះរបស់ខ្លួន 

អ្នកនាំពាក្យមន្រ្តីប៉ូលីស លោក Zhang Linhai

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]