ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះបង្គួរ នាង យ៉ុង ចាន់កណ្ណិកា បន្ទាប់ពីភ្ជាប់ពាក្យជាមួយបុរស កំពូលស្នេហ៍ អស់រយៈ ពេលជាងមួយ ឆ្នាំមកនោះ នៅពេលនេះនាង បានសម្រេចចិត្ត ចូលរោង ជ័យបន្លឺឃ្មោះការ ក្រាបក្បាល ដល់កន្ទេល រៀបអាពាហ៍ពិពាហ៍ ជាផ្លូវការហើយ នៅថ្ងៃទី ៣១ខែតុលាឆ្នាំ២០១៤ នេះដោយមានការ ចូលរួមពីសំណាក់ចាស់ទុំ ទាំងសង ខាង និង ញាតិ មិត្តព្រមទាំងភ្ញៀវកិត្តិយសជិតឆ្ងាយ ជាច្រើននាក់។

គេចាំបានថា តារាចម្រៀងសំនៀងស្រួយស្រែះ ដូចសារិកានាង យ៉ុង ចាន់កណ្ណិកា បានសម្រេច ចិត្តភ្ជាប់ពាក្យ ជាផ្លូវ ការយ៉ាង រីករាយ ជាមួយនឹងបុរសក្រៅ សង្គមសិល្បៈ លោក ចាន់ ចំណាន កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៣ តែប៉ុន្មានខែ ក្រោយពេល ដែលតារារូបនេះ បានបរាជ័យស្នេហា ជាមួយនឹង បុរសអាណិកជន បារាំង វ័យក្មេងនោះ។

កញ្ញា យ៉ុង ចាន់កណ្ណិកា ធ្លាប់បាននិយាយប្រាប់ ឱ្យដឹងថា សម្រាប់ពិធីមង្គលការ របស់នាង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៤នេះ គឺរៀបចំឡើង នៅមហោស្រពចេនឡា ហើយ បានហៅភ្ញៀវ និងមិត្តភក្តិ អ្នកសិល្បៈ ចូលរួមប្រមាណជិត១០០តុ ដែលក្នុងនោះ ភាគច្រើន ជាអ្នកសិល្បៈ។ តែយ៉ាងណាមិញ គេក៏នៅមិនទាន់ ដឹងទេថា ពិធីមង្គលការ របស់នាង នៅល្ងាចម្សិលមិញ និងមានភ្ញៀវចូលរួម គ្រប់ចំនួន ឬមួយយ៉ាងណា នៅឡើយទេ៕



វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]