ភ្នំពេញ៖ ជីវិតសិស្សនិទ្ទេស A ម្នាក់ៗ និងជីវិតកញ្ញា ស៊ន សៀវម៉ី ត្រូវបានចងក្រងធ្វើជា សៀវភៅ។ នៅក្នុង សៀវភៅដែល មានចំណងជើងថា៖«យុវជនឆ្នើម ១១ A + ១»។ យុវជន និងយុវនារីឆ្នើមម្នាក់ៗ រៀបរាប់ពីរបៀប សិក្សាធ្វើយ៉ាងដូចម្តេចដើម្បី ក្លាយជាសិស្សពូកែ។

«និទ្ទេស A មិនមែនជាសំណាងទេ។ តែជាសមត្ថភាព»។ «ឪពុកខ្ញុំទូន្មានកុំអោយមោទនៈ ទើប ជោគជ័យ បានយូរ» ។ «រៀនក្រោមពន្លឺភ្លើងទៀន ចង្កៀង និងពិល»។ «ក្នុងនាមជាកូន ប្រុស ត្រូវខំរៀន ដើម្បីលើក កិត្តិយសគ្រួសារ»។ «ត្រូវមានវិន័យ ខ្លួនឯង ទើបក្លាយជា សិស្ស ពូកែ»។ «បើមិនប្រឹងខ្លួន យើង គ្មាននរណា ជួយយើងទេ»។ «ពីក្មេងឃ្វាលគោ ក្លាយជា សិស្សឆ្នើម»។ល។ ទាំងអស់នេះគឺ ជាចំណងជើង ខ្លះៗ នៃជីវប្រវត្តិ សិស្សក្រីក្រ និង មធ្យមទាំង ១១នាក់នៅ ក្នុងសៀវភៅ«យុវជនឆ្នើម ១១ A +១» ឬ Top Twelve 2014 ។

សៀវភៅ១៥២ទំព័រនេះ បកស្រាយពីរបៀបសិក្សាដែលនាំអោយ ក្លាយជាសិស្សឆ្នើម។ ការគ្រប់គ្រង ពេលវេលា ការតាំងចិត្ត និងការ ព្យាយាម គឺជារឿងចាំបាច់ដើម្បីក្លាយជាសិស្សពូកែ។ ម្យ៉ាងទៀត សៀវភៅ ដដែលនេះ បានធ្វើ បទសម្ភាសន៍ជា មួយអ្នកជំនាញ ដើម្បីយល់ដឹងពី មូលហេតុដែលនាំ អោយក្លាយជាសិស្សពូកែ។

លើសពីនេះទៅទៀត លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានពន្យល់នៅក្នុង បទសម្ភាសន៍ ពីគោល នយោបាយ កំណែទម្រង់រ បស់លោក និងលទ្ធផលរំពឹងទុកសម្រាប់ពេល អនាគត។

ក្រៅពីសិស្សឆ្នើមនិទ្ទេស A ១១នាក់ តួអង្គកញ្ញា ស៊ន សៀវម៉ី មេដាយមាសកីឡាស៊ីហ្គែមឆ្នាំ ២០១៣ និងកីឡា អាស៊ី ឆ្នាំ២០១៤ ក៏ត្រូវបានអ្នកនិពន្ធលើកយកមកចងក្រងជូនអ្នកអាន ផងដែរ។

អ្នកដឹកនាំចងក្រងសៀវភៅយុវជនឆ្នើមឆ្នាំ២០១៤ លោក គី សុខលីម បានអត្ថាធិប្បាយថា៖ «សៀវភៅ មួយក្បាល នេះ គឺជាប្រទីបផ្នែកគំនិតតូច មួយសម្រាប់អាណាព្យាបាល សិស្ស សម្រាប់យុវជន និងសម្រាប់ សិស្សជំនាន់ក្រោយ ជាពិសេស សម្រាប់សិស្ស ថ្នាក់ទី៩ ទី១០ ទី១១ និងទី ១២ថ្មីជាក់ជាពុំខាន។

បន្ទាប់ពីអានសៀវភៅមួយក្បាលនេះទៅ ពួកគេអាចដកស្រង់គំនិតបានខ្លះថា តើត្រូវធ្វើ ដូចម្តេច ដើម្បីក្លាយជា សិស្សពូកែ» ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី