ភ្នំពេញ៖ កម្លាំងនគរបាលមូលដ្ឋាន ខណ្ឌដូនពេញ បានឃាត់ខ្លួនកម្មករ សំណង់ម្នាក់ ក្រោយទទួល បាន ពាក្យបណ្តឹង របស់សាច់ញាតិ ក្មេងស្រី អាយុ៨ឆ្នាំ ដែលជនសង្ស័យរូបនេះ បានប្រព្រឹត្ត អំពើ អាសលើ រូបនាង។

មន្រ្តីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបាន សេចក្តីរាយការណ៍ និងពាក្យ បណ្តឹង ពីសាច់ញាតិ របស់ក្មេងស្រីរងគ្រោះរួចមក ដោយចោទប្រកាន់ថា ជនសង្ស័យ ចាប់រំលោភនោះ កម្លាំងនគរបាល បានធ្វើការស្រាវ ជ្រាវ រហូតដល់ ឃាត់ខ្លួនតែម្តង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ។

មន្រ្តីនគរបាល បានបន្តទៀត ជនសង្ស័យរូបនេះ មានឈ្មោះ យ៉ាន់ វីន អាយុ២១ឆ្នាំ មុខរបរ កម្មករ សំណង់ ស្នាក់នៅ ផ្ទះជួល លេខ៤៥E1 ផ្លូវលេខ១២៨ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ដោយឡែក ក្មេងស្រីរង គ្រោះមាន ឈ្មោះ ក.ជ.អ រស់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]