រាជធានីភ្នំពេញ ៖ រថយន្តវីស្តូសមួយគ្រឿងបើកបរដោយបុរសជនជាតិម្នាក់បានបើកទៅបុកក្បាល របាំងថ្ម ពុះខណ្ឌ ចែកផ្លូវបាក់ អស់មួយកង់ជាប់ទៅជាមួយស្លាកសញ្ញាបង្ហាញទិសដៅ ចរាចរណ៍ មួយដើម ផងដែរ បន្ទាប់មករថយន្តមិនទាន់អស់ល្បឿនក៏ បានបើកជ្រុល ទៅមុខនៅ ផ្លូវកំពង់តែ រអិលដោយតំណក់ ទឹកភ្លៀង ក៏បណ្តាលឱ្យរថយន្តក្រឡាប់ ផ្ងាជើងទៅ ចំហៀងផ្លូវ តែសំណាងល្អ អ្នកបើកបរ មិនមាន រងគ្រោះថ្នាក់ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលា ម៉ោង ១១ និង៣០នាទី យប់ ថ្ងៃទី៣១ តុលា ២០១៤ នៅលើកំណាត់ ផ្លូវលេខ ៥៩៨ ស្ថិតនៅក្នុង សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តវីស្តូស មួយគ្រឿង ពណ៌លឿង ពាក់ស្លាក លេខ ភ្នំពេញ2M-8905 បើកដោយបុរសជន ជាតិចិន ម្នាក់រួម ដំណើរ ជាមួយប្រពន្ធ ដោយធ្វើដំណើរយ៉ាង លឿនតាមផ្លូវលេខ ៥៩៨ ក្នុងទិសដៅ ពីជើង ទៅត្បូង ខណៈមកដល់ ចំណុចកើត ហេតុក៏បានបើកទៅ បុកក្បាលរបាំង ថ្មពុះខណ្ឌចែក ផ្លូវបាក់អស់ មួយកង់ជាប់ ទៅ ជាមួយស្លាកសញ្ញា បង្ហាញទិសដៅ ចរាចរណ៍មួយ ដើមផងដែរ បន្ទាប់មក រថយន្តមិនទាន់អស់ល្បឿនក៏ បានបើកជ្រុល ទៅមុខនៅផ្លូវ កំពង់តែរអិល ដោយ តំណក់ទឹកភ្លៀង ក៏បណ្តាលឱ្យ រថយន្តក្រឡាប់ផ្ងា ជើងទៅ ចំហៀងផ្លូវ តែសំណាងល្ អអ្នកបើកបរគ្រាន់តែរបួស ស្រាល ។

ក្រោយពេលកើតហេតុគេឃើញរថយន្តឡិច ស៊ីស ៤៧០ មួយគ្រឿងមកទទួលយកពីរនាក់ប្តីប្រពន្ធ ជនជាតិចិន ជិះគេច ខ្លួនបាត់  ចំណែករថយន្ត បង្កត្រូវសមត្ថកិច្ច នាំយកទៅ រក្សាទុកនៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រងចាំដោះស្រាយ គ្នាតាមក្រោយ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]