រាជធានីភ្នំពេញ ៖ជនសង្ស័យដែលរឹត.ក សម្លាប់នារីម្នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ<<អប្សរា មាស>> ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង ៧និង ១០យប់ ថ្ងៃទី៣១ តុលា ២០១៤ នេះនៅចំណុចផ្ទះ ជួលរបស់ ជនសង្ស័យ ស្ថិតនៅក្នុង ភូមិតំណាក់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ សុខ សុផា អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ហើយត្រូវជាក្មួយថ្លៃនារីរងគ្រោះ ។ ជនសង្ស័យ ជាបុរស ពោះម៉ាយកូនពីរ និងមាន ស្រុកកំណើតនៅក្នុងភូមិចុងព្រែក ឃុំ មឺុនជ័យ ស្រុករំដួល ខេត្តស្វាយរៀង  ហើយបានស្នាក់ នៅផ្ទះជួលក្នុង ភូមិតំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

ប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យគឺត្រូវជាក្មួយបង្កើតរបស់ប្តី នារីរងគ្រោះ។ ហើយជន សង្ស័យ ក៏បានមកសុំផ្ទះពូបង្កើតស្នាក់អាស្រ័យជាមួយ បន្ទាប់ពី ជនសង្ស័យ រូបនេះបានលែងលះ គ្នាជាមួយប្រពន្ធ របស់គេរួចមក ។ អំឡុងពេលមក រស់នៅស្នាក់ អាស្រ័យជាមួយ ក្រុមគ្រួសាឪពុកមា បង្កើតនោះ ជនសង្ស័យក៏មាន ចិត្តចាប់អារម្មណ៏ និងបាន លួចស្រលាញ់ ប្រពន្ធរបស់ ឪពុកមាខ្លួនឯង រហូតមាន ទំនាក់ទំនងគ្នាជា មួយប្រពន្ធ ឪពុកមាខ្លួន ឯងយ៉ាងស៊ីជម្រៅ និងឈានទៅ រួមមេត្រីជា មួយគ្នាទៀតផង។ ទង្វើរបស់ ជនសង្ស័យ គឺកំពុងតែ រូងថ្លើមម្រម៉ាត់ ឪពុកមាឱ្យ ឈឺខ្លោចផ្សា ។ ហើយទំនាក់ទំនង ស្នេហាលួចលាក់ រវាងក្មួយ និងម្តាយមីង សាច់ថ្លៃ ដែលអូសបន្លាយ ពេលជាង ៣ឆ្នាំមកហើយនោះ គឺពិតជាមិន អាចបិតបាំង ជិតនោះទេ ដោយរឿងនោះ វាបានបែកធ្លាយ ដល់បុរសជា ឪពុកមា ហើយឪពុកមា រូបនោះក៏បាន បណ្តេញក្មួយ ចិត្តអប្រិយនោះ ចេញពីផ្ទះរបស់ខ្លួន ។

ប្រភពព័ត៌មានបានបន្តទៀតថា ទោះបីជាជនសង្ស័យរូបនេះត្រូវឪពុកមាដេញចេញពីផ្ទះ ដើម្បីបំបែក ចេញពី ម្តាយមីង សាច់ថ្លៃ យ៉ាងណាក្តី ក៏អ្នកទាំងពីរ នៅតែរត់រកគ្នាដោយលួច លាក់ជា បន្តបន្ទាប់។ ជាក់ស្តែង នៅវេលាម៉ោង ប្រហែលជា ១០ព្រឹកថ្ងៃទី ៣០ តុលា ២០១៤ ជនសង្ស័យ បាននាំនារី ជាម្តាយមីងសាច់ថ្លៃ មកជួបគ្នា នៅក្នុងបន្ទប់ផ្ទះ សំណាក់យីហោ <<អប្សរា មាស >> ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សេនជ័យ  ហើយក្នុងពេល ដែលជួបគ្នា នោះជនសង្ស័យ និង ម្តាយមីង សាច់ថ្លៃ បានសន្យារួម រស់ជាមួយគ្នា ជារៀងរហូត ។ 

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានស្រង់សម្តីរបស់ជនសង្ស័យធ្វើការសារភាព ផ្ទាល់មាត់នោះ បាន ឱ្យដឹងថា នៅមុនពេលកើត ហេតុអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ជីវិត រួមគ្នា ដើម្បីគេច ចេញពីការ តាមបំបែក ពីបុរសជា ឪពុកមា ដោយសម្រេចថា និងលេបថ្នាំសម្លាប់ ខ្លួនឱ្យស្លាប់ ទាំងពីរនាក់ ។ ហើយមុននឹង លេបថ្នាំសម្លាប់ខ្លួននោះជន សង្ស័យនិងជន រងគ្រោះបានសច្ចា រួមគ្នាថា <<ដើម្បីគេចពី ការតាម យាយី ពីឪពុកមា និង ដើម្បីបាន រួមរស់ជាមួយគ្នា មានតែលេប ថ្នាំសម្លាប់ខ្លួនជាមួយគ្នានោះទេ>> ។ គ្រាន់តែ សច្ចាចប់ ភ្លាមនោះនារី ជាម្តាយមីង សាច់ថ្លៃ ក៍បានលេបថ្នាំមុន ជនសង្ស័យ បន្ទាប់មក៏មាន អាការៈប្រកាច់បែក ពពុះមាត់ ឃើញសភាពនារីរងគ្រោះស្លាប់ ពិបាកបែបនេះ ជនសង្ស័យក៏ស ម្រេចចិត្តលែងចង់ស្លាប់ ហើយក៏បានរឹត.ក នារីជា ម្តាយមីងបន្ថែម និងបានយក ក្រណាត់រឹត.ក ចងភ្ជាប់ ទៅនឹងចង្រឹងក្បាលគ្រែ រួចរត់គេច ខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ធ្វើការសាកសួរនិង ឃុំខ្លួននៅ ការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍ សែនជ័យ ។

គួរបញ្ជាក់ផងដែរថា នារីអាយុប្រហែលជាង២០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ផ្កាប់មុខ និងមាន ខ្សែរឹត.ក ក្នុងផ្ទះ សំណាក់យីហោ «អប្សរាមាស» ខណៈអ្នកបម្រើចូលទៅ សម្អាតបន្ទប់ បង្កឱ្យ មានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង១២ និង១៥នាទីថ្ងៃទី៣១ តុលា ២០១៤ នេះ ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវគេ សង្ស័យថា ជាករណីឃាតកម្ម ។ទោះបីជាយ៉ាងណា គេនៅមិនទាន់ ស្គាល់អត្តសញ្ញាណ សពនារីរងគ្រោះ នៅឡើយ ខណៈសមត្ថកិច្ច ជំនាញកំពុងធ្វើ កោសល្យវិច័យ ។

ប្រភពពីម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១០ ព្រឹកថ្ងៃ ទី៣០ តុលា ២០១៤ គេឃើញ នារីរងគ្រោះខាង លើរួមជាមួយមិត្តភក្តិម្នាក់ទៅ ជួលបន្ទប់គេង រហូតដល់ព្រឹក ឡើងអត់ឃើញ នារីនោះចេញពី បន្ទប់វិញទេ ខណៈនោះអ្នកបម្រើ ដើរទោះទ្វារបំណង សម្អាតបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះស្លាប់បាត់ទៅហើយ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព

ព័ត៌មាន ម្សិលមិញ ភ្ញាក់ផ្អើលនារីម្នាក់ស្លាប់ក្នុងផ្ទះសំណាក់យីហោ «អប្សរាមាស» សង្ស័យករណីឃាតកម្ម

រាជធានីភ្នំពេញ ៖ នារីអាយុប្រហែល ជាង២០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ និងមានខ្សែ រឹត.ក ក្នុងផ្ទះសំ ណាក់យីហោ «អប្សរាមាស» ខណៈអ្នកបម្រើ ចូលទៅសម្អាតបន្ទប់ បង្កឱ្យ មានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី៣១ តុលា ២០១៤ នេះ ស្ថិតក្នុងភូមិប៉ប្រក សង្កាត់ កាកាប ខណ្ឌពោធិ៍ សែនជ័យ ដែលត្រូវគេសង្ស័យថា ជាករណីឃាតកម្ម ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ សពនារីរងគ្រោះនៅឡើយ ខណៈ សមត្ថកិច្ច ជំនាញ កំពុងធ្វើ កោសល្យវិច័យ ។

ប្រភពពីម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី ៣០ តុលា ២០១៤ គេឃើញនារី រងគ្រោះខាងលើ រួមជាមួយមិត្តភក្តិម្នាក់ ទៅជួល បន្ទប់គេង រហូតដល់ ព្រឹកឡើង អត់ឃើញនារីនោះ ចេញពីបន្ទប់វិញទេ ខណៈនោះអ្នកបម្រើ ដើរគោះទ្វារបំណងសម្អាតបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះ ស្លាប់បាត់ទៅហើយ ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]