រាជធានីភ្នំពេញ ៖ នារីអាយុប្រហែល ជាង២០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ និងមានខ្សែរឹត.ក ក្នុងផ្ទះសំណាក់យីហោ «អប្សរាមាស» ខណៈអ្នកបម្រើ ចូលទៅសម្អាតបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី៣១ តុលា ២០១៤ នេះ ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវគេសង្ស័យថា ជាករណីឃាតកម្ម ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ សពនារីរងគ្រោះនៅឡើយ ខណៈសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ។

ប្រភពពីម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី៣០ តុលា ២០១៤ គេឃើញនារីរងគ្រោះខាងលើ រួមជាមួយមិត្តភក្តិម្នាក់ ទៅជួលបន្ទប់គេង រហូតដល់ព្រឹកឡើង អត់ឃើញនារីនោះ ចេញពីបន្ទប់វិញទេ ខណៈនោះអ្នកបម្រើ ដើរគោះទ្វារបំណងសម្អាតបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះ ស្លាប់បាត់ទៅហើយ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]