ចិន៖ អតីនាយករដ្ឋមន្ត្រី ប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានធ្វើដំណើរ ទេសចរណ៍ ទៅកាន់ ទីក្រុងប៉េកាំង ជាមួយកូនប្រុស និង បងប្រុស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៤។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ដំបូងឡើយ លោកស្រី យីងឡាក់ បានធ្វើដំណើរជាមួយ កូនប្រុសទៅកាន់ ប្រទេសជប៉ុន ដើម្បីសួរសុខទុក្ខ លោកថាក់ស៊ីន ប៉ុណ្ណោះ។ បន្ទាប់មកលោកស្រី យីងឡាក់ និង លោកថាក់ស៊ីន គ្រោងនឹងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា ដើម្បីធ្វើពិធីសងគុណ ដោយមានស មាជិក បក្សភឿថៃ ចូលរួមជាមួយផងដែរ។ ប៉ុន្តែលោកស្រី យីងឡាក់ បានលុបចោល ការធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា ដោយបានប្រកាសថា មានតែជប៉ុន និង ចិនប៉ុណ្ណោះ ដែលស្ថិតនៅក្នុង គោលដៅទេសចរណ៍ របស់គាត់។

ជាមួយគ្នានេះដែរ ពេលដែលទៅដល់ ប្រទេសចិន លោកស្រីយីងឡាក់ រួមជាមួយកូនប្រុស និង លោកថាក់ស៊ីន បានទៅកាន់ កន្លែងល្បីៗជាច្រើន ដូចជា មហាកំពែង, ព្រះវិហារ Longquan ស្ថិតនៅតំបន់ Haidian, បន្ទាប់មកក៏បន្តដំណើរ ទៅកាន់ផ្លូវ Silk ដែលមានផ្សារទំនើប នៅក្នុងតំបន់ Chaoyang ក្នុងទីក្រុងប៉េកាំង និងកន្លែងផ្សេងៗ ជាច្រើនទៀត។

លើសពីនេះទៅទៀត លោកស្រី យីងឡាក់ ក៏ជាអ្នកស្រលាញ់ គុជខ្យងផងដែរ គឺលោកស្រី បានទៅកាន់ ហាងលក់គុជខ្យង ដែលមានឈ្មោះថា “Cindy’s Pearls” និង បានទិញខ្សែក គុជខ្យង ដល់ទៅ ៣០ខ្សែ ជាមួយនឹង ការបញ្ចុះតម្លៃ។ អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏បាននាំ សមាជិកបក្ស ជាច្រើនរូបទៀត ដើរកម្សាន្ត នៅក្នុងផ្សារទំនើប ទៅកាន់ហាងលក់គ្រឿង លម្អខ្លួនផ្សេងៗ, ហាងលក់វាលីស, ហាងលក់សូត្រ, និងកន្លែងជាច្រើន ទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា កន្លងទៅនេះ ព្រះនាង Chulabhorn ក៏បានទៅទេសចរណ៍ នៅក្នុងប្រទេស ហាមឃាត់នេះផងដែរ ដោយជានិច្ចជាកាល ព្រះនាងតែងតែ ទៅប្រទេសចិន ដើម្បីលេងឧបករណ៍ តន្ត្រីរបស់ចិន នៅក្នុងកម្មវិធី ប្រគុំតន្ត្រីពិសេសេៗ រហូតបានក្លាយជា មនុស្សម្នាក់ដ៏សំខាន់ ដែលបាន រឹតចំណងមិត្តភាព រវាងទីក្រុងប៉េកាំង និង ទីក្រុងបាងកក ឲ្យកាន់តែរឹងមាំ ថែមទៀតផង៕




















ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]