តៃវ៉ាន់៖ បុរសចំណាស់ម្នាក់ បានកាត់សរីរាង្គ នៅលើផ្ទៃមុខ មិត្តស្រីរបស់ខ្លួន ដោយសង្ស័យថា នាងលួចមានប្រុសថ្មី។

យោងតាម សេចក្តីរាយការណ៍ពី គេហទំព័រ AsaiaOne បានឲ្យដឹងថា បុរសម្នាក់ មាននាមត្រកូល Huang  វ័យ ៧៩ឆ្នាំ បានកាត់ ច្រមុះ ត្រចៀក និង បបូរមាត់ របស់មិត្តស្រី វ័យ ៤៧ឆ្នាំ យកទៅចោល ក្នុងបង្គន់។

រឿងហេតុកើតឡើង ដោយសារ បុរសឈ្មោះ Huang  បានសង្ស័យ មិត្តស្រីរបស់ខ្លួន លួចមានប្រុសថ្មី ទើបធ្វើឲ្យគាត់ មានកំហឹងក្នុងខ្លួន ដូច្នេះគាត់ក៏បាន ចាប់នាង ចងនៅលើគ្រែ ក្នុងផ្ទះរបស់គាត់ ស្ថិតនៅទីក្រុង Changhau បន្ទាប់មកទៀត គាត់បានយកកាំបិត មកកាត់សរីរាង្គ មួយចំនួន នៅលើមុខ របស់នាង ចោលតែម្តង។ ជាមួយគ្នានោះដែរ ប៉ូលីសក៏បាន ប្រទះឃើញ កំនត់ត្រាមួយ សរសេរដោយ លោក Huang ផ្ទាល់ ដោយមានអត្ថន័យថា "អ្វីដែលខ្ញុំមិនបាន ខ្ញុំនឹងមិនអនុញ្ញាត ឲ្យអ្នកដទៃ បានដោយងាយស្រួលនោះទេ ហើយខ្ញុំនឹងបញ្ចប់វា ជាមួយនឹងវិធី បង្ហូរឈាម"។

គួរបញ្ជាក់ផងដែរ ម្ចាស់ដី ដ៏មានស្តុកស្តម្ភរូបនេះ ធ្លាប់មានប្រពន្ធម្នាក់ រួចមកហើយ  ប៉ុន្តែនាងបានស្លាប់ កាលពីខែមុន បន្ទាប់មក គាត់ក៏បាន ចាប់ផ្តើម ទាក់ទងជាមួយ ស្រ្តីម្នាក់ ជាគ្រូបង្ហាត់យូហ្កា ហើយពួកគេ ក៏បានរស់នៅ ជាមួយគ្នា បានរយៈពេល៦ខែ។ ប៉ុន្តែក្រោយមក ស្នេហារបស់ ពួកគេ បានប្រេះឆា ដោយសារតែលោក បានដឹងថា មិត្តស្រីរបស់គាត់ លួចមានប្រុសថ្មី ក្បត់ចិត្តគាត់៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងដ៏រន្ធត់មួយនេះ?







ប្រភព Stomp

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]