ចិន៖ មានវីដេអូស្តែង និងគួរឲ្យស្រៀវសាច់ មួយដែល បង្ហាញពីទិដ្ឋភាព នៃអេស្កាវ៉ាទ័រ (ឡានចូកដី) បានជួយ បុរសម្នាក់ ដែលជាប់ នៅក្នុង រថយន្តកណ្តាល ទឹកហូរគួច ដ៏ខ្លាំងមួយ ទាន់ពេលវេលា បើមិនដូចនោះទេ បុរសនេះ នឹងត្រូវ ទឹកដ៏ខ្លាំងនោះ ហូរគួចនាំយក ទៅបាត់តែម្តង។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ដំបូងឡើយ បុរសម្នាក់នោះ បានជិះរថយន្តម៉ាក SUV ឆ្លងកាត់ទន្លេ Fengje នៃខេត្ត ឆុងជីង របស់ប្រទេសចិន តែបន្តិចក្រោយមក ដោយសារកម្លាំង ទឹកដ៏ខ្លាំង ដែលបានមកពី ការធ្លាក់ភ្លៀង យ៉ាងខ្លាំងក្នុង ពេលថ្មីៗនេះ បានហូរកួច នាំយក រថយន្តមួយនេះ ជាង៣០ម៉ែត្រ និងបានធ្វើឲ្យ រថយន្តជាប់គាំង ធ្វើដំណើរទៅមុខ លែងរួច។

ដោយសារតែបែបនេះ ហើយទើបបុរស ជាអ្នកបើកបរនោះ ត្រូវបង្ខំចិត្ត លូនចេញពីរថយន្ត ដើម្បីស្វែងរក ទីសុវត្ថិភាព ហើយជា សំណាងល្អ ដែលមានមនុស្ស និង ក្រុមសង្រ្គោះ នៅក្បែរនោះច្រើន ទើបអាចជួយ បុរសនេះអាច រួចផុតពី គ្រោះថ្នាក់បាន។

យើងអាចមើល តាមវីដេអូ ឃើញថាក្រុមជួយ សង្រ្គោះ បានបោះពោង និង ខ្សែពួរ ដើម្បីឲ្យបុរស នោះទុកសម្រាប់ ការពារជាមុនសិន ក្រោយមកទើប មានអេស្កាវ៉ាទើរ មកជួយដឹក បុរសរូបនោះ ឲ្យផុតពីខ្សែទឹក ដែលកំពុង តែហូរខ្លាំង មួយនេះ។

នេះគឺជា មេរៀនមួយ សម្រាប់អ្នកដែល ចូលចិត្តបើក រថយន្តឆ្លងកាត់ ទន្លេដែលរាក់ៗ ដោយមិននឹក ស្មានថាអាច មានទឹកហូរខ្លាំង បែបនេះសោះ ហើយក៏ជាសំណាង មួយផងដែរ ដែលមាន អេស្កាវ៉ាទ័រ នៅទីនោះស្រាប់ បើមិនអញ្ចឹងទេ ច្បាស់ជាវីវរហើយ៕

ចង់ដឹងថា វីដេអូនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]