អាមេរិក៖ ដោយសារតែ វិទ្យាសាស្ត្រ បច្ចុប្បន្ន កំពុងតែរីកចំរើន ឥតឈប់ឈរ បានធ្វើឲ្យបច្ចេកវិទ្យា នៃការ ផលិត យានយន្ត បច្ចុប្បន្នក៏មានការផ្លាស់ប្តូរ កាន់តែទំនើបទៅតាមនោះទេ ជាក់ស្តែង ថ្មីៗនេះ មាន ការផលិតរថយន្ត កូនកាត់ មួយប្រភេទ ដែលអាចបើកបរ នៅលើគោក ក៏បាន ហើយបើកចុះ ក្នុងទឹកក៏បាន ដោយរថយន្តនោះ ត្រូវការ ពេលវេលា ត្រឹម១៥ វិនាទីប៉ុណ្ណោះ ដែលអាច ផ្លាស់ប្តូរ បាតឡាន ខាងក្រោម ទៅជាផ្ទៃបាតដូចជាទូក។

រថយន្តកូនកាត់ខាងលើ មានឈ្មោះបច្ចេកទេស ហៅថា (The amphibious vehicle) មាន សមត្ថភាព អាចរត់ បានក្នុង ល្បឿន ១២៩ គីឡូម៉ែត្រក្នុង១ ម៉ោង នៅលើគោក និង ៧២ គីឡូ ម៉ែត្រ ក្នុង មួយម៉ោង នៅលើផ្ទៃទឹក។ លោក Dave March គឺជាស្ថាបនិក នៃរថយន្ត ដែលមានម៉ូឌែល The Panther នេះដោយ ការផលិត របស់គាត់មានការ សហការផលិត ពីរោងចក្រ Californian manufacturer WaterCar របស់អាមេរិក។ កាលពី ឆ្នាំ ១៩៩៩ លោក Dave March ផ្ទាល់ក៏ជាប់ កំណត់ពិភពលោក ម្តងដែរដោយសារ រថយន្តរបស់គាត់ បំបែក ឯតទគ្គកម្មជារថយន្ត បើកលើទឹក មានល្បឿន លឿនជាងគេ នៅលើលោក។

ដើម្បីអាចទិញ រថយន្តនេះបាន អតិថិជនត្រូវបញ្ជាទិញទុក ១៨ខែមុន ដោយតំលៃ ក្នុង១គ្រឿង មិន ថោកពេកទេ គឺជាង ១៥៥,០០០ ដុល្លារអាមេរិក ដែរ។ លោក Michael March អ្នកនាំ ពាក្យ រោងចក្រ ផលិតបាន ឲ្យដឹងថា ពួកគាត់បានលក់ The Panther អស់ជាច្រើន គ្រឿងរួចមកហើយ ទៅដល់ អតិថិជន។ ភាគច្រើន នៃអ្នកទិញទាំងនោះ គឺជា អ្នកដែលមាន ទ្រព្យសម្បត្តិ ធូរធារ ចំនែក ឯការ ផលិត ទៀតសោត ខាងរោងចក្រ គឺធ្វើតំរូវទៅ តាមចំណង់ ចំណូលចិត្ត របស់អតិថិជន ដោយពួកគាត់ អាច រើសពណ៌រថយន្ត ឬក៏ធ្វើយ៉ាងម៉េច ក៏បានឲ្យ តែខ្លួន គិតថា ស្រលាញ់ និង ពេញចិត្ត៕









តើអ្នកយល់យ៉ាងណាដែរចំពោះរថយន្តប្រភេទនេះ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]