រាជធានីភ្នំពេញ ៖ មុខសញ្ញាជំនាញសកម្ម ខាងលូកហោប៉ាវ ប្រជាពលរដ្ឋ តាមផ្សារ៣នាក់ កាលពីរសៀល ថ្ងៃទី២៩ តុលា ត្រូវសមត្តកិច្ចនគរបាល សហការជាមួយសន្តិសុខ ផ្សារអូឬស្សីឃាត់ខ្លួន នៅពេលពួកគេ បំរុងចូលធ្វើសកម្មភាពក្នុងផ្សារ ។

មុខសញ្ញាជំនាញ ខាងលូកហោប៉ាវ ៣នាក់នោះ ១. ឈ្មោះយិន រ៉ាឌី ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅ ភូមិរោងចក្រឆ្នាំង ផ្លូវរទេះភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ ២.ឈ្មោះ នួន ស្រីកា ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅក្បែវត្តតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ ។ ៣.ឈ្មោះគង់ ចន្ទ័ស្រីណែត ភេទស្រី អាយុ១៧ឆ្នាំ ទីលំនៅម្តុំ រោងចក្រឆ្នាំង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីសន្តិសុខ ផ្សារអូឬស្សីម្នាក់ ដែលមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ជាង៣រសៀល ថ្ងៃទី២៩ តុលា ២០១៤ ក្រុមជនសង្ស័យ ជាមុខសញ្ញាលូកហោប៉ាវ៣នាក់ បានចូលក្នុងផ្សារអូឬស្សី ដែលក្នុងបំណងធ្វើសកម្មភាព លូកហោប៉ាវ លួចយកប្រាក់ពីប្រជាពលរដ្ឋ មករកទិញទំនិញ។ ដែលសកម្មភាពនោះ បានកើតឡើងជាញឹកញប់ ណាស់មកហើយ ហើយរហូតដល់អាជីវករ បានស្គាល់មុខចោរ ទាំងអស់នោះទៀតផង ។

សន្តិសុខផ្សារអូឬស្សីបន្ត ពេលឃើញមុខសញ្ញាដដែលៗ ចូលក្នុងផ្សារភ្លាម ក្រុមសន្តិសុខ និងនគរបាលប្រចាំផ្សារ បានធ្វើការឃាត់ខ្លួន ពួកគេទាំង៣នាក់នោះភ្លែត នឹងបានថតរូប ទុកបិទនៅក្នុងផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋ នឹងអាជីវករចំណាំ ទៅថ្ងៃក្រោយទៀ ត ។

ក្រោយពីឃាត់ខ្លួន មុខសញ្ញា៣នាក់នោះ លោកឡេង គឹមស្រុង ប្រធានគណៈកម្មការ ផ្សារអូឬស្សី ដែលទើបទទួលតំណែងថ្មី បានធ្វើការអប់រំ ណែនាំពួកគេ ឲ្យបញ្ឍប់សកម្មភាព ប្រព្រឹត្តបទល្មើល ចូលផ្សារលូកហោប៉ាវ លួចលុយប្រជាពលរដ្ឋ ជាបន្ទាន់ កុំឲ្យមានលើកក្រោយទៀត។

ក្រុមជនសង្ស័យលួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]