រាជធានីភ្នំពេញ ៖ រថយន្តក្រុង២៥កៅអីមួយគ្រឿងដឹកភ្ញៀវទៅចូលរួមក្នុងពិធីបុណ្យកឋិនទាន មួយកន្លែង ពេលទៅ ដល់អ្នកបើកបរ ភ្លេចដកកូនសោ រថយន្តចេញ ខណៈនោះក្មេង ប្រុសម្នាក់ ដែលមាន អាយុទើបតែ ៥ឆ្នាំបានឡើងទៅកាច់ សោបញ្ឆេះ បើកបណ្ដាល ឲ្យរថយន្តនោះ បោលបុកចូល រោងបុណ្យកឋិន និងបុករថយន្តម៉ាកឡិចស៊ីស RX-300 មួយគ្រឿង ទៀត ដែលចតក្បែរនោះទាំង កំរោលបណ្ដាល ឲ្យរងការខូចខាត យ៉ាងដំណំ ចំណែកភ្ញៀវនៅ ក្នុងរោងបុណ្យនោះ បានរត់ជាន់ ជើងគ្នាទាំង ព្រលឹងចុងសក់ ប៉ុន្តែមិនបាន បង្កឲ្យមនុស្សណា ម្នាក់រងរបួស ឬស្លាប់ឡើយ។

ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង២៥នាទីយប់ ថ្ងៃទី៣០ តុលា ២០១៤ នៅតាម បណ្ដោយ ផ្លូវជាតិ លេខ៤ ត្រង់ចំណុចភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍ សេនជ័យ រាជធានីភ្នំពេញ។

រថយន្តក្រុងមួយគ្រឿងនោះពណ៌សឆ្នូតក្រហម និងខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-2762 បើកបរដោយ បុរសម្នាក់ មិនស្គាល់ឈ្មោះ ចំណែក ឯក្មេងប្រុស អាយុ៥ឆ្នាំនោះ ក៍មិនត្រូវ បានស្គាល់ ឈ្មោះដែរ។ ដោយឡែក រថយន្តឡិច ស៊ីសRX-300 ដែលទទួលរង ការខូចខាតដែរនោះ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2S-1564 ។

ក្រោយពេលកើតហេតុ ភាគីទាំងអស់បានសម្របសម្រួលគ្នា ដោយយល់ព្រមយករយន្តទៅ ជួសជុល ដោយខ្លួនឯង រៀងខ្លួន ចំណែកខាងម្ចាស់ រោងបុណ្យក៍មិនបានឲ្យចេញសំណង អ្វីដែរ ព្រោះសុទ្ធតែជា អ្នកធ្វើបុណ្យ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]