ចិន៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងមួយ ចំពោះបុរសម្នាក់ ដែលរូបគេបាន ព្យាយាមចាក់សាំង ដុតរថយន្តរបស់ខ្លួន បន្ទាប់ពី ទទួលបាននូវ សំបុត្រពិន័យ ដោយសារ តែការចត រថយន្តតាម ផ្លូវសាធារណៈ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្រុមសន្តិសុខ ប្រចាំតំបន់ Shundu នៃខេត្ត Guangdong របស់ប្រទេស ចិន បានចាប់ឃាត់ រថយន្តដែល បានចតនៅ តាមផ្លូវសាធារណៈ ប្រហែលជា ១០គ្រឿង ព្រមទាំងចេញ សំបុត្រពិន័យ តម្លៃ៤.៩ដុល្លារ ដល់ពួកគេ ហើយក្នុងនោះ ក៏មានរថយន្ត របស់បុរសម្នាក់នោះ ដែលត្រូវបាន គេស្គាល់ថា មានត្រកូល Huang ផងដែរ។

ក្រោយមក ម្ចាស់រថយន្តទាំងនោះ ក៏បានទៅ ប្រាប់ឲ្យក្រុមសន្តិសុខ ទាំងនោះដោះលែង រថយន្តវិញដែរ តែគ្មានបានផលឡើយ ដោយពួកគេលើកឡើងថា ទាល់តែបង់ថ្លៃ ពិន័យសិន ទើបអាចលែងបាន។ ប្រហែលជា ៦ម៉ោងក្រោយមក ហេតុតែ គ្មានជម្រើស ម្ចាស់រថយន្ត ដ៏ទៃក៏សម្រេចចិត្ត បង់ថ្លៃពិន័យនោះ ដោយឡែកតែ បុរសនោះបែរ ជាទៅយកសាំង មកចាក់ លើរថយន្ត ក្នុងបំណងដុតចោល ទើបបានបង្កឲ្យមាន ការភ្ញាក់ផ្អើល តែម្តងទៅ។

តែយ៉ាងណាមិញ សកម្មភាពនេះ ក៏ត្រូវបានរារាំង ដោយក្រុមសន្តិសុខ ទាំងនោះផងដែរ ហើយក្រោមការ សម្រុះសម្រួល ពីប៉ូលីស ពួកគេ ក៏ព្រមបញ្ចប់រឿង ហើយដោះលែង រថយន្តរបស់លោក Huang ដោយគាត់មិន ចាំបាច់បង់ ប្រាក់ពិន័យ។

ផ្អែកលើការ ដកស្រង់សម្តី របស់លោក Huang បានឲ្យដឹងថា “នេះគឺជា រឿងដ៏អាក្រក់មួយ ព្រោះថាពួកគេ គ្មានឯកសារ គ្រប់គ្រាន់និង គ្មានសិទ្ធិក្នុងការ ឃាត់ទុករថយន្ត របស់អ្នកណា ម្នាក់ឡើយ តែបែរជាហ៊ាន ចាប់ឃាត់រថយន្ត និងទារប្រាក់ ពិន័យបែបនេះទៅវិញ”។

គួរបញ្ជាក់ផងដែរថា ការចាប់ឃាត់ រថយន្តដើម្បី ទារប្រាក់ពិន័យ នេះអាចជាទម្លាប់ របស់អ្នករស់នៅ ក្នុងតំបន់នេះ ដែលតម្រូវឲ្យ ម្ចាស់រថយន្ត ដែលមកចតនៅ ម្តុំនេះបង់ប្រាក់ ដល់ពួកគេ ដែលប្រាក់នោះ ហៅថា ថ្លៃការពារផ្លូវ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]