បរទេស៖ លោក Tim Cook ដែលត្រូវ បានគេស្គាល់ថាជា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបានចេញ មកអះអាងជា ចំហថា គាត់ជាភេទទី៣ (ខ្ទើយ)។ គេបានដឹងរឿងរ៉ាវ ខាងលើ នេះតាមរយៈការ លើកឡើង របស់លោកក្នុងអត្ថបទ នៃសារព័ត៌មាន Bloomberg Businessweek ដែលមានខ្លឹមសារថា៖ “ខ្ញុំសូមធ្វើការជម្រះមន្ទិល សង្ស័យកន្លងមកឲ្យអស់ គឺខ្លួនខ្ញុំមាន មោទនភាពណាស់ ដែលបានកើតមកជាខ្ទើយ ហើយខ្ញុំចាត់ទុកថាការ កើតមកជាភេទទី៣ នេះគឺជា អំណោយដ៏ល្អបំផុតដែលព្រះ បានប្រទានមកឲ្យខ្ញុំ។”

“មិត្តរួមការងារជាច្រើន នៅក្រុមហ៊ុន Apple ពិតជាបានដឹងហើយ ថាខ្ញុំគឺភេទទី៣ ហើយវាមិនមាន អ្វីទាស់ខុសនោះទេ បើពួកគេចាត់ទុកខ្ញុំជាអ្វីនោះ” បុរសវ័យ៥១ ឆ្នាំខាងលើ បញ្ជាក់ដូច្នេះ។ នេះគឺជាលើកដំបូងហើយ ដែលលោក Tim Cook ចេញមកប្រកាសជា សាធារណៈដូច្នេះ បន្ទាប់ ពីពេលមុនធ្លាប់ត្រឹមមាន ពាក្យចចាមអារ៉ាមថា គាត់គឺជាខ្ទើយប៉ុណ្ណោះ ដោយគ្មាននរណាម្នាក់ ដឹងថា ការពិតវាយ៉ាងណានោះទេ។

ជាមួយគ្នានេះដែរ កន្លងមក ក៏ធ្លាប់មាន ទស្សនាវដី្តមួយបាន ចុះផ្សាយ និង ចាត់ទុកថាលោក Tim Cook គឺជាមនុស្សខ្ទើយដ៏ មានឥទ្ធិពលបំផុតមួយក្នុងចំណោម នាយកប្រតិបត្តិក្រុមហ៊ុន សាជីវកម្ម ធំៗទាំង ៧០០ក្រុមហ៊ុននា ពេលបច្ចុប្បន្ន តែគេមិនបានដឹងថាមាន CEO ណាដែលជាខ្ទើយទៀតនោះទេ ព្រោះមិន មាននរណាធ្លាប់ចេញមក អះអាងជាសាធារណៈដូចលោក Tim Cook ឡើយ។

ទោះជាយ៉ាងក៏ដោយ នាពេលកន្លងមកពោល កាលពីឆ្នាំ ២០០៧ ក៏ធ្លាប់បែកធ្លាយរឿង CEO ភេទទី ៣នេះដែរ គឺលោក John Browneserved ដែលជា CEO ក្រុមហ៊ុន BP ពីចន្លោះឆ្នាំ ១៩៩៥ ដល់ ២០០៧ បានលាឈប់ពីការងារ ក្រោយពេលដែល មិត្តប្រុស របស់ គាត់ បានចាកចោលគាត់ ៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]