ខេត្តកំពង់ស្ពឺ ៖ ភ្លើងស្នេហ៍ត្រីកោណ បានឆាបឆេះឡើង បណ្តាលឱ្យស្ត្រីម្នាក់ ក្លាយជាអ្នកទោស ដោយសារតែ បានចាប់នាងប្រពន្ធចុង ឆូតមុខនឹងផ្លែឡាម ហូរឈាមស្រោចពេញខ្លួន ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ករណីហិង្សា ដោយចេតនានេះ កើតឡើងកាលពីវេលា ម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៣០ តុលា នៅចំណុច ភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។ បុរសជាប្តីឈ្មោះ ប៉ិម អាយុ៣៣ឆ្នាំ ប្រពន្ធដើមឈ្មោះ ឆយ ស្រីលាក់ អាយុ២៦ឆ្នាំ ចំណែកនាង ជាប្រពន្ធចុង ឈ្មោះ អឿន សុខឡា អាយុ២៧ឆ្នាំ អ្នកទាំង៣រស់នៅ ភូមិឃុំកើតហេតុ (ផ្ទះផ្សេងគ្នា) ។

តាមប្រភពពីអ្នកជិតខាង បង្ហើបឱ្យដឹងថា រឿងស្នេហាត្រីកោណនេះ កើតឡើងច្រើនឆ្នាំ មកហើយ ចាប់តាំងពីបុរសជាប្តី លែងរវីរវល់ នឹងប្រពន្ធដើម ថែមទាំងបានយក ប្រពន្ធចុងមករស់នៅ ជាមួយគ្នារាល់ថ្ងៃ ធ្វើឱ្យនាងជាប្រពន្ធដើម ឈឺស្អិតទ្រូង រហូតទ្រាំលែងបាន ក៏បង្កឱ្យមានរឿង បែបនេះតែម្តង ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]