ហូឡង់៖ កាលពីថ្ងៃអង្គារ៍ ២ សប្តាហ៍ បន្ទាប់ពីនាង Anna អាយុ ១៣ ឆ្នាំ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏អាក្រក់មួយ ឳពុករបស់នាង លោក Niek van Keulen បានសម្រេចក្តីស្រមៃចុងក្រោយ របស់កូនស្រី ដែលចង់ក្លាយជា អ្នកល្បីម្នាក់ ដោយធ្វើការបង្ហោះវីដេអូ បង្ហាញពី ការលេងព្យាណូបទភ្លេង របស់កម្មវិធីទូរទស្សន៍ «Downton Abbey» ចូលក្នុងបណ្តាញអ៊ិនធើណែត។

វីដេអូដែលមានចំណងជើង យ៉ាងខ្លីថា «កូនស្រីរបស់ខ្ញុំ ធ្លាប់ចង់ក្លាយជា អ្នកល្បី ប៉ុន្តែនាងស្រាប់តែ បាត់បង់ជីវិត ដូចនេះ ចូលចុចមើល ដើម្បីឲ្យនាងក្លាយជា អ្នកល្បីផង» បានទទួលការ គាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន ដោយមានអ្នក ចុចទស្សនា មកទល់ពេលនេះ មានប្រមាណជាង ១ លាន ៦ សែនដងឯណោះ។

«វីដេអូនេះ ពិតជាទទួលបាន ការគាំទ្រ ច្រើនលើសលុប។ អរគុណអ្នកទាំងអស់គ្នា ដែលជួយសម្រេចបំណង ចុងក្រោយរបស់ Anna ដែលចង់ក្លាយជា អ្នកល្បី នាងពិតជាល្បីហើយ...។» នេះជាសម្តី របស់លោក Keulen ដែលបានឆ្លើយតប ចុងក្រោយ នៅលើបណ្តាញ Twitter។

ក្រុមគ្រួសាររបស់លោក ក៏បានរំលឹក ផងដែរថា ការស្លាប់របស់ Anna គឺដោយសារ ម៉ូតូបុក នៅពេលដែលឆ្លងថ្នល់។ នាងត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវះកាត់ ចំនួន ៣ ដង ប៉ុន្តែជាអកុសល នាងបាន បាត់បង់ជីវិត នៅ ១៧ ម៉ោង ក្រោយគ្រោះថ្នាក់នោះ៕

សម្រេចបំណងរបស់ Anna ដោយជួយទស្សនាវីដអូខាងក្រោមផង៖

តើប្រិយមិត្តយល់យ៉ាងណា?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]