កណ្តាលៈ សពបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតទឹក នៅចំណុច ទន្លេបាសាក់ ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១០ និង៣០នាទី។

សពបុរសខាងលើមិនត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ដោយដឹងថា ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ពាក់អាវក្រណាត់ ដៃវែង ពណ៌ខ្មៅ ស្លៀកខោលីអូ ពណ៌ខ្មៅក្រហម សប្បុរខ្មៅ ស្រអែម សក់ស្លូត កំពស់១.៦០ម៉ែត្រ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១០និង៣០នាទី មានប្រជាជន ប្រទះ ឃើញសាកសព អណ្ដែត ទឹក ហើយក៍រាយការណ៍ ប្រាប់សមត្ថកិច្ច ប៉ុស្តិសិត្បូ  ហើយកម្លាំងជំនាញ បច្ចេកទេស ស្រុកស្អាង បានពិនិត្យសាកសព ពុំមានស្លាកស្នាម អ្វីទេ រួចក៍បានប្រគល់ជូន ក្រុមប្រឹក្សា ឃុំសិត្បូ ចាត់ចែង បញ្ចុះសពរង់ចាំក្រុមគ្រួសារមករក៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]