ភ្នំពេញៈ តារាចម្រៀងស្រី រាងតូចច្រឡឹង មានទឹកដមសំនៀងផ្អែមស្រទន់ មានឈ្មោះដើមថា កញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ថ្មីៗនេះ បានរំលេច ឃ្លីបវីដេអូមួយ ដោយនាងបានចេញមុខ បដិសេធថា នាងមិនដែល លេង Facebook ឬក៏បង្កើត Account Facebook និង Instagram នោះទេ។

នៅក្នុងឃ្លីបវីដេអូមួយ មានរយៈពេលប្រមាណ ២៖៣០វីនាទី តារាស្រីរាងតូចច្រឡឹង កញ្ញា អ៊ីវ៉ា បានចេញ មុខបដិសេធចោល យ៉ាងដាច់ខាត ថា ចាប់តាំងពីនាងចូលប្រឡូកសិល្បៈ នាងមិនធ្លាប់ បានបង្កើត Account Facebook ឬ Instagram ឡើយ ហើយនៅក្នុងនោះ នាងក៏បាន អំពាវនាវ ទៅដល់ អ្នកយក ឈ្មោះនាង ទៅលេង Facebook មេត្តាបញ្ឈប់ ជៀសវាងធ្វើឲ្យប៉ះពាល់ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង ។

ចង់ដឹងថា នៅក្នុងវីដេអូនោះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា អ៊ីវ៉ា និយាយអ្វីខ្លះ តោះទៅ ទស្សនា ជាមួយ Looking TODAY ទាំងអស់គ្នា ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]