ភ្នំពេញៈ តារាសម្តែង វ៉ាង ស្រីណូ នៅសុខៗ ស្រាប់តែធ្វើឲ្យ ទស្សនិកជន និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ខណៈ ដែលនាង បានចេញ មុខប្រកាសក្តែងៗ ទម្លាយជាសាធារណៈថា នាងកំពុងតែត្រៀម ធ្វើជាកូនក្រមុំ ដឹកដៃគូស្នេហ៍ចូលរោងការ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

តារាស្រីដែលសម្បូរ សាច់ដើមទ្រូង មូលក្បំគួរឲ្យក្នាញ់ កញ្ញា វ៉ាង ស្រីណូ បានសម្រេចចិត្ត ចេញមុខ ប្រកាសក្តែងៗ ដោយមិនសំចៃមាត់ ក្រោយពីនាងត្រូវបានពើបប្រទះ និងព័ត៌មានថា លួចលាក់ បង្កាត់ភ្លើងស្នេហ៍ ក្រៅឆាក ជាមួយលោកផ្កាយបីម្នាក់ ដោយនាងបាន ប្រកាសថា កំពុងតែ ត្រៀមខ្លួន ចូលរោងការ ជាមួយបុរសម្នាក់ ដែលនាងអះអាងថា ជាគូដណ្តឹង អាណិកជនខ្មែរ រស់នៅអាម៉េរិក ។

តាមរយៈសារខ្លីមួយ ដែលតារាស្រីរូបនេះ បង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់ខ្លួន បានសរសេរ ដោយបើក ចំហរចំៗថា "ទាក់ទងនឹងព័ត៌មានលេចឮនោះ ខ្ញុំបានចេញមុខបកស្រាយ រួចហើយ តាមរយៈព័ត៌មាននេះ ខ្ញុំសង្ឃឹមថា បង ប្អូនទាំងអស់ ឈប់យល់ច្រឡំទៀត ព្រោះវាជាដើមចម ដែលធ្វើឲ្យ ទំនាក់ទំនងរបស់ពួកយើង (ខ្ញុំ និង គាត់) អាចមានបញ្ហា ហើយចុងក្រោយ គឺពួកយើង នឹងរៀបការ ដើម្បីបញ្ចប់មន្ទិល ឲ្យជ្រះស្រឡះ "។

បើទោះជាតារាស្រីរូបនេះ បានបង្ហាញតម្រុយ ច្បាស់ថា នាងត្រៀមខ្លួនចូលរោងការ ជាមួយបុរសម្នាក់ ដែលនាងអះអាងថា ជាគូដណ្តឹង ក៏ដោយ តែស្រីណូ ហាក់ដូចជា នៅតែមានភាពស្រពេចស្រពិល នៅឡើយ ដោយសារតែនាង មិនទាន់ បានបង្ហាញវត្តមាន បុរសម្នាក់នោះ ឲ្យទស្សនិកជន បានស្គាល់ទេ ពោលការលើកឡើងនេះ គ្រាន់តែជាការអះអាងម្ខាង របស់សាម៉ីខ្លួន នាងតែប៉ុណ្ណោះ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]