រុស្ស៊ី ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលរុស្ស៊ី បានព្រមានយុវវ័យ ឲ្យឈប់ ថតរូប ខ្លួនឯង (selfie) ដើម្បីបង្ការ រឿងឆ្លងចៃ។

មន្រ្តីក្រសួងសុខាភិបាលបាន និយាយថា ការថតរូប selfie បានធ្វើឲ្យមនុស្ស ខិតជិតចូលគ្នា ដើម្បីបាន រូប ដ៏ស្រស់ស្អាតមួយ ដែលវាជា មូលហេតុចំបង ធ្វើឲ្យការ ចម្លងចៃ កាន់តែរីក រាលដាល ។ លោកបានព្រមាន ទៀតថា « ការថតរូប selfie នៅជិតគ្នា បានធ្វើឲ្យ ក្បាលរបស់មនុស្ស ក៏នៅជិតគ្នាដែរ គឺមានន័យថា ចៃដែលនៅ លើក្បាលមនុស្សម្នាក់ អាចលោត ទៅកាន់ក្បាល មនុស្សម្នាក់ទៀត បានយ៉ាងងាយស្រួល»។

ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា ក្រសួងនឹងហាមឃាត់ ក្មេងមិនឲ្យទៅ សាលាឡើយ ប្រសិនបើគេ រកឃើញថា ក្មេង នោះមាន ចៃនៅ លើក្បាល។ គួររំលឹកផងដែរ កាលពីខែ សីហាកន្លង ទៅនេះ ក្មេងស្រី ដែល មានអាយុ ៥ ឆ្នាំម្នាក់ បានរងរបួស ភ្លើងឆេះពេញ ខ្លួនជាដំណំ ដោយសារតែម្តាយ របស់នាង បានយកប្រេងសាំង មកចាក់លើក្បាល ដើម្បីកំចាត់ ចៃចោល ដែលបានធ្វើឲ្យ ម៉ាស៊ីនកំដៅ ទឹកនៅជិតនោះ ឆេះ និង ធ្វើឲ្យចេញជា អណ្តាតភ្លើង ឆេះ ទាំងម្តាយ និងកូនតែម្តង៕

រូបភាពតំណាង


ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ worldwideweirdnews

ដោយ ៖ ណា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]