អាមេរិក៖ លោកអ្នក បានដឹងហើយថា សត្វតោ និងខ្លា ជាសត្វដែលកាចសាហាវ ប៉ុន្តែបុរសម្នាក់ រស់នៅរដ្ឋ Florida បែរជាអាចរស់នៅ ជាមួយនឹងសត្វ ដ៏កាចសាហាវ ទាំងនោះបាន ហើយថែមទាំង ប្រលែងលេងជាមួយ ពួកវា យ៉ាងស្និទ្ធស្នាល ថែមទៀតផង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Carl Bovard បានចិញ្ចឹមសត្វព្រៃ ពពួកអំបូរឆ្មាធំ ចំនួន ១៤ក្បាល ដោយមានដូចជា តោ ខ្លា និង ខ្លារខិន ជាដើម ដែលសត្វខ្លាធំ ជាងគេ មានកម្ពស់ ដល់ទៅ ២.៧៤ម៉ែត្រ និង មានទំងន់ ជាង ៣០០គីឡូក្រាម ឯណោះ។ ផ្ទះរបស់លោក Bovard មានទំហំ ២៧៤A ដែលរៀបចំឡើង ជាកន្លែងថែទាំសត្វ និង អាចឲ្យសត្វ ដែលគាត់ចិញ្ចឹម ចេញទៅរកចំណី ដោយខ្លួនវាបាន។

ជាមួយគ្នានេះដែរ លោក Bovard សង្ឃឹមថានឹង អាចពង្រីកកន្លែង ចិញ្ចឹមសត្វរបស់គាត់ ដែលដំណើរការរយៈពេល៩ឆ្នាំ ព្រោះតែមានសត្វ ជាច្រើនប្រភេទ ស្ទើរតែផុតពូជទៅហើយ។ ក្នុងកន្លែង ថែទាំសត្វរបស់គាត់ ក៏មានធ្វើទ្រុង ដាក់សត្វទាំងនោះផងដែរ ហើយគាត់ក៏ចង់ បន្ថែមទ្រុង ដើម្បីចិញ្ចឹមសត្វខ្លា បន្ថែមទៀត។

យ៉ាងណាមិញ ជារៀងរាល់សប្តាហ៍ លោក Bovard បានចំណាយប្រាក់ទិញ ៦៨០គីឡូក្រាម សម្រាប់សត្វឆ្មា ទាំង១៤ក្បាល ដែលពួកវាស៊ីអស់ ៩០គីឡូក្រាម ក្នុងមួយពេលៗ។ មិនត្រឹមតែចិញ្ចឹម សត្វទាំងនោះ នៅក្នុងទ្រុងប៉ុណ្ណោះទេ លោក Bovard បានលែងសត្វឆ្មា តោ និងខ្លាទាំងនោះ ចេញមកក្រៅ ហើយប្រលែងលេង ជាមួយពួកវា យ៉ាងស្និទ្ធស្នាល ដោយគ្មានខ្លាចញញើត អ្វីបន្តិចឡើយ៕









ប្រភព៖ Elite Daily

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]