អាមេរិក៖ ករណីឃាតកម្ម ដ៏សាហាវមួយ ទៀតហើយបាន កើតឡើងនៅលើ ទឹកដីនៃរដ្ឋ Florida សហរដ្ឋអាមេរិក ដោយបុរសម្នាក់ បានសម្លាប់នារី ដែលជាអ្នក នៅបន្ទប់ក្បែរគ្នា និងព្រមទាំងបាន ធ្វើការរួមភេទជាមួយ សាកសព របស់នាងទៀតផង។

ឃាតករ ក៏បានប៉ុនប៉ង សម្លាប់ បុរស ឈ្មោះ John Heermance វ័យ២៣ឆ្នាំ ដែលជា អ្នកជួលបន្ទប់ នៅក្បែរគេ ម្នាក់ផ្សេងទៀតដែរ ព្រោះតែ John បានប្រទះឃើញ អំពើឃាតកម្ម របស់គេ និងប្រុងរាយការណ៍ ដល់ប៉ូលីស តែជាសំណាងល្អ John ក៏អាចគេចផុត ពីសេចក្តីស្លាប់ និងបានរាយការណ៍ រឿងទាំងនេះ ទៅដល់ប៉ូលីស។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា បុរសជា ជនដៃដល់នោះ មានឈ្មោះថា Bryan Santana អាយុ២០ឆ្នាំ ជាអ្នកដឹកជញ្ជូន នំភីហ្សាឲ្យ ហាងមួយកន្លែង បានសារភាពប្រាប់ ប៉ូលីសថា រូបគេ បានសម្លាប់ នារីដែលមាន បន្ទប់នៅក្បែរគ្នាម្នាក់ ឈ្មោះថា Shelby Fazio អាយុ២៣ឆ្នាំ ដោយចាប់ រឹតកនាង ពីក្រោយរួច ក៏ដកកាំបិត ចាក់បំពង់ក សម្លាប់នាងតែម្តង ក្រោយមករូបគេ ក៏បានរំលោភ សាកសពរបស់ នាងថែមទៀត។

ក្រោយពីដឹងថា អំពើអាក្រក់ របស់ខ្លួនត្រូវ បែកការណ៍ហើយនោះ ជនដៃដល់ ឈាមត្រជាក់រូបនេះ ក៏មានបំណង ឲ្យប៉ូលីសបាញ់ សម្លាប់ខ្លួនតែម្តង ដោយរូបគេទៅហាង លក់ទំនិញ Walmart ទិញកាំភ្លើងជ័រ ដើម្បីបន្លំភ្នែក ឲ្យប៉ូលីសស្មានថា ខ្លួនមានកាំភ្លើង និងចង់តដៃ ជាមួយប៉ូលីស ហើយបាញ់គេតែម្តង។ ទោះយ៉ាងណាក៏ដោយ ផែនការនោះ ក៏មិនបានសម្រេច ហើយរូបគេ ក៏ត្រូវបានប៉ូលីស ចាប់ខ្លួនបាន និងរង់ចាំបញ្ជូន ទៅកាន់តុលាការ ដើម្បីដោះស្រាយ ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះករណី ឃាតកម្មដ៏សាហាវ មួយនេះ?

រូបថតរបស់ ជនដៃដល់ និងជនរងគ្រោះ


ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]