អៀឡង់៖ រូបថត៤ សន្លឹកថតតាំង ពី កំឡុងទសវត្សឆ្នាំ ៣០ បានបង្ហាញ ពីការថតរូប ជាប់ព្រលឹងខ្មោច ដ៏ គួរឲ្យព្រឺក្បាល។ រូបទាំងនោះ មានដូចជា មុខខ្មោចលេច ឡើងពី ផ្នែកមួយជ្រុង នៃរូបភាព និង មុខខ្មោច លេចឡើង ពីផ្ទៃពណ៌ខ្មៅ ដែលរូបទាំងនោះ គឺឃើញ មុខខ្មោចច្បាស់ៗ តែម្តង ។ រូបភាព ៣សន្លឹកក្នុង ចំណោមរូបទាំង៤ ខាងលើគឺថត នៅកន្លែងតែមួយ ហើយនិង នៅក្នុងពិធីជួបជុំតែមួយ រីឯមួយសន្លឹក ទៀតគឺ ថតត្រឹមឃើញរូបភាព ស្រអាប់ដែលស្រដៀង នឹង មុខខ្មោចប៉ុណ្ណោះ ពោលគឺមិនច្បាស់ ដូចរូប ៣ សន្លឹកដំបូងនោះទេ។

រូបទាំង៤ នោះគឺប្រទះឃើញ នៅក្នុងការិយាល័យ បណ្ណាសារសាធារណៈ របស់ប្រទេសអៀឡង់ ខាងជើង (Public Record Office of Northern Ireland) ហៅកាត់ថា (PRONI)។ លោក Alan Robertson ដែលជាបុគ្គលិកបំរើការ នៅទីនោះបាននិយាយថា រូបទាំងអស់គឺថតក្នុងឆ្នាំ ១៩៣០ នៅក្នុងពិធីហៅខ្មោចមួយ របស់ក្រុមអ្នកដែលជឿ ទៅលើព្រលឹងវិញ្ញាណ។

ពិធីហៅខ្មោច ខាងលើ គឺពេញនិយមបំផុត នៅសម័យនោះ ដោយសារតែមាន មនុស្សជាច្រើន ដែល បាត់បង់សមាជិកគ្រួសារ របស់ពួកគេ ក្នុងសង្គ្រាមលោកលើកទី១ ធ្វើពិធីនោះដើម្បី ព្យាយាម ចង់ ជួបព្រលឹង សាច់ញាតិរបស់ពួកគេ។ ទោះជាយ៉ាងណា ក៏ដោយ លោក Alan Robertson បានបក ស្រាយថា ខ្មោចក្នុងរូបទាំងនោះ មិនប្រាកដថាជាខ្មោច ១០០ភាគរយនោះទេ គឺវាអាចមកពី បច្ចេកទេស តំឡើងពន្លឺ បន្ថែមពី រូបភាពដើម ចាស់នោះ ឬក៏ការកែច្នៃបន្ថែម របស់នរណា ម្នាក់នៅ សម័យ ក្រោយៗ ក៏អាចថាបាន៕ 




ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]