ប្រិយមិត្តមួយចំនួន ប្រហែលជាមាន ចំនងស្នេហារឹងមាំ និង ស្ថិតស្ថេរ ប៉ុន្តែប្រិយមិត្ត មួយចំនួនវិញ មិនដឹងថា ចំនងស្នេហារបស់ខ្លួន ដល់ដំណាក់ កាលណាឡើយ ឫ ក៏អាចនិយាយបានថា ស្ថិតនៅក្នុងស្ថានភាព ស្មុគស្មាញ។ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងលើកយក ពីសញ្ញាណមួយចំនួន ដែលគូស្នេហ៍របស់អ្នក អាចនឹងបោះបង់ចោលអ្នក នៅពេលខាងមុខ៖

១. លុបការណាត់ជួប ៖ នៅពេលដែលអ្នក និង ដៃគូ មានគម្រោង ដើរលេងជាមួយគ្នានោះ ហើយដៃគូ របស់អ្នកស្រាប់តែ លុបការណាត់ជួប ដោយគ្មាន ហេតុផល ឫ ក៏ដោះសារ ថាមិនបានទៅទេ ព្រោះតែ ចេញពីធ្វើការយឺត ជាញឹកញយជាដើម នេះគឺជាសញ្ញាណ មិនល្អមួយ ដែលគេ កំពុងតែគេចវេស មិនចង់ជួបអ្នក។

២. ចង់ទៅដើរលេងលក្ខណៈជាក្រុម៖  ជាការពិតណាស់ ការដើរលេងជាមួយ មិត្តភក្តិរបស់អ្នក ឫ ក៏ដៃគូរបស់អ្នក គឺពិតជា ធ្វើឲ្យចំនងស្នេហ៍ របស់អ្នកកាន់តែល្អ ប៉ុន្តែ ប្រសិនបើ ដៃគូរបស់អ្នក មិនមានគំរោងដើរលេង ជាមួយអ្នក តែពីរនាក់ទេ អ្នកគួរតែសួរ ដៃគូរបស់អ្នក ត្រង់តែម្តង ជៀសវាងរឿងមិនល្អ កើតឡើងនៅថ្ងៃក្រោយ។

៣. ចង់មានទំនាក់ទំនង ជាមួយមិត្តរបស់អ្នក ជាសជាងមិត្តរបស់ខ្លួន ៖ នៅពេលដែល សង្សារបស់អ្នក ចង់ទៅដើរលេង លក្ខណៈជាក្រុម ដោយមានវត្តមាន មិត្តរបស់អ្នក ជាសជាងមិត្តរបស់គេនោះ អ្នកគួរតែចាប់ផ្តើម ពិរចារណា ពីបញ្ហានេះផងដែរ។ ប៉ុន្តែមិនមានន័យថា អ្នកគួរតែ ដើរលេង ជាមួយ មិត្តភក្តិរបស់គាត់ជាប្រចាំទេ យ៉ាងណាមិញ វាជារឿងល្អ ប្រសិនបើអ្នក និង ដៃគូ មានមិត្តរួមជាមួយ។

៤. មិនចង់ មានភាពស្និទ្ធស្នាល ជាមួយអ្នក ៖ នៅពេលដែលដៃគូ របស់អ្នក ចាប់ផ្តើម កាត់បន្ថយ ភាពស្និទ្ធស្នាល ជាមួយអ្នក ដូចជាកាន់ដៃ ឫ កៀក.ក ជាដើម ដែលធ្វើឲ្យគេ មានអារម្មណ៍ថាខ្មាសអៀន នោះគឺជាសញ្ញាណ មិនល្អមួយទៀតហើយ ដែលអ្នកគួរតែពិចារណា ហើយ ចាប់ផ្តើម ដោះស្រាយ បញ្ហានេះផងដែរ។

៥. តែងតែ មានអារម្មណ៍ មិនល្អ នៅពេលដែលអ្នក នៅជិត៖ តើដៃគូរបស់អ្នក តែងតែនិយាយថា ខ្លួនអស់កម្លាំង និង ឈឺក្បាល ជាប្រចាំ ដែរឬទេ? ប្រសិនបើដូច្នេះមែន អ្នកគួរតែ ដឹងថា ការនិយាយបែបនេះ គឺជាការពិត ឫក៏ជាលេស ដើម្បីដឹងថា ទំនាក់ទំនងរបស់អ្នក និង គេ វាដល់ដំណាក់កាល ណាហើយ។

៦. ធ្វើឲ្យអ្នករង់ចាំ ៖ ប្រសិនបើ ដៃគូរបស់អ្នក មិនលើកទូរស័ព្ទទេ ហើយនៅតែ មិនទូរសព្ទ មកសួរអ្នកវិញទេ គឺមានន័យថា គាត់មិនមាន អ្នកនៅក្នុងចិត្តឡើយ ដូច្នេះ អ្នកកុំរង់ចាំ តទៅទៀតអី គឺត្រូវទៅនិយាយ ផ្ទាល់តែម្តង។

៧. ចង់មានពេល សំរាប់ខ្លួនឯង នៅពេលដែល ដៃគូរបស់អ្នក ប្រាប់អ្នកថា គាត់ចង់បាន ពេលវេលាមួយ សំរាប់ខ្លួនឯង នោះ អ្នកគួរតែ យកមកពិចារណា ផងដែរ ថាតើគាត់ និយាយបែបនេះ គឺចង់ឲ្យអ្នក ដឹងខ្លួនជាមុន ថាគាត់ឈប់ស្រលាញ់អ្នក ឫយ៉ាងណា។

៩. មិននិយាយ គំរោងអនាគតប្រសិនបើ ដៃគូរបស់អ្នក មិនច្បាស់ថា គាត់ពិតជាចង់បានអ្នក រស់នៅជាមួយគាត់ រហូតដល់ចាស់ទេនោះ គឺមានន័យថា អ្នកគួរតែ ចាកចេញពីគាត់ ជៀសវាងឈឺចាប់ នៅពេលក្រោយ។

១០. តែងតែរិះគន់ ផ្នែករួបសម្បត្តិ ៖ ប្រសិនបើ ដៃគូររបស់អ្នក តែងតែ ប្រាប់ឲ្យអ្នកធ្វើនេះ ធ្វើនោះ ដើម្បីបំពេញចិត្ត របស់ខ្លួននោះ ប្រហែលជាអ្នក ត្រូវដល់ពេល ប្រាប់គាត់ថា ទៅរកអ្នកថ្មី ដែលមានរូបសម្បត្តិ ស្អាតជាងអ្នកចុះ ព្រោះថា មនុស្សដែលស្រលាញ់អ្នកពិត នឹងទទួល គ្រប់លក្ខខ័ណ្ឌ នូវអ្វីដែលអ្នកមាន។ អ្វីដែលសំខាន់ ទៀតនោះ សម្រស់ស្រស់ស្អាត នៅពេលនោះ គឺវាមិនស្ថិតស្ថេរ ជារឿងរហូតទេ ប៉ុន្តែគឺមានតែចិត្ត ដែលស្មោះស ប៉ុណ្ណោះ គឺនៅគង់វង្សជាអមតៈ។

ទាំងនេះ គឺជាសញ្ញាណ ទាំង ១០ យ៉ាង ដែលដៃគូ របស់អ្នក នឹងអាចបោះបង់ចោលអ្នក នៅថ្ងៃណាមួយ។ គួរបញ្ជាក់ផងដែរ សញ្ញាណទាំង ១០ យ៉ាងនេះ អាចធ្វើឲ្យប្រិយមិត្ត ដឹងថា ចំនងស្នេហា ស្ថិតនៅក្នងស្ថានភាពណា ហើយកំពុងដើរ ទៅរកផ្លូវណា ដែលលោកអ្នក អាចធ្វើការកែខៃ ឲ្យមកដូចដើមវិញ ជៀសវាង ការបែកបាក់គ្នា ដែលធ្វើឲ្យលោកអ្នក ឈឺចាប់ ឫ ក៏បញ្ចប់វា ដោយខ្លួនឯង ដែលឈឺចាប់រយៈពេលខ្លី ជាជាងឈឺចាប់ ក្នុងរយៈពេលវែង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]