រុស្ស៊ី៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាស្រីថតកុនសិច ជនជាតិរុស្ស៊ីម្នាក់ បានរត់គេចពីការ តាមចាប់រំលោភ របស់បុរស២នាក់ ហើយក៏សម្រេចចិត្ត លោតចុះពីលើជានទី៣ បណ្តាលឲ្យរងរបួស បាក់ជើងទាំង២តែម្តង។

បុរសដែលព្យាយាម ចាប់រំលោភតារាស្រីសិច ទាំង២នាក់ មានឈ្មោះថា Dmitry Kosenkov អាយុ៣០ឆ្នាំ និង Maksim Pilipenko អាយុ៣៣ឆ្នាំ។ មុនពេលកើតហេតុ ពួកគេទាំង២នាក់ បានប្រើល្បិចបោកបញ្ឆោត នារីរងគ្រោះឲ្យមកជួប ដោយកុហកថា មានគំរោងបង្កើតរឿងថ្មី និងបានអញ្ជើញនាងឲ្យមកជួប។

នារីរងគ្រោះ មានឈ្មោះថា Lola Taylor ដែលជាតារាស្រីសិច វ័យ២២ឆ្នាំ ក៏បានយល់ព្រម និងបានមកជួប បុរសទាំង២នាក់នោះ នៅក្នុងអាគារមួយ ស្ថិតក្នុងស្រុក Yasenovo នៃទីក្រុង Moscow ប្រទេសរុស្ស៊ី ដើម្បីពិភាក្សា ទៅលើគំរោងថ្មីនោះ។

យ៉ាងណាមិញ នៅពេលដែលនារីរងគ្រោះមកដល់ បុរសទាំង២នាក់នោះ ក៏បានធ្វើសកម្មភាព ចាប់រំលោភនាងតែម្តង ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែនាង បានព្យាយាមរត់គេចខ្លួន ដោយលោតចេញតាមបង្អួច ពីជាន់ទី៣ចុះមកក្រោម។

លោក Blasius Vinogradov វ័យ៥៤ឆ្នាំ ដែលកំពុងតែដើរបណ្តើរសត្វឆ្កែ ក៏បានឃើញនារីរងគ្រោះ ដោយខោអាវនាងរហែក និងហូរឈាមតាមមាត់ រីឯជើងទាំង២របស់នាង បានបាក់ទៅហើយ។ លោក Blasius បាននិយាយថា «ខ្ញុំមិនដឹងថា មានរឿងអ្វីកើតឡើងឡើយ ប៉ុន្តែខ្ញុំដឹងថា វាមិនមានជារឿងល្អឡើយ ដូច្នេះហើយខ្ញុំក៏ប្រញាប់ ទូរស័ព្ទប្តឹងប៉ូលីស និងហៅឡានពេទ្យ តែម្តង»។

យ៉ាងណាក៏ដោយ នារីរងគ្រោះ ត្រូវបានបញ្ចូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដែលស្ថិតក្បែរកន្លែងកើតហេតុ។

អ្នកនាំពាក្យរបស់ប៉ូលីស បានឲ្យដឹងថា «ជនសង្ស័យទាំង២នាក់នោះ ត្រូវប៉ូលីសឃាត់ខ្លួនបានហើយ ប៉ុន្តែនៅពេលយើង ធ្វើការឃាត់ខ្លួន ពួកគេបានប្រកែក និងបដិសេធ រហូតដល់យើង បានរកឃើញភ័ស្តុតាងជាក់ស្តែង នៅកន្លែងកើតហេតុ។ ពួកគេបានព្យាយាម សម្អាតដានឈាម ចេញអស់រលីង ប៉ុន្តែបំណែកនៃខោអាវនារីរងគ្រោះ ដែលរហែកចេញនោះ គឺនៅកន្លែងកើតហេតុដដែល»។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួន ហើយត្រូវឃុំខ្លួនរយៈពេល៣ខែ ទើបកាត់ទោសជាក្រោយ៕

នាង Lola Taylor តារាស្រីសិច ជនជាតិរុស្ស៊ី វ័យ២២ឆ្នាំ



ជនសង្ស័យ ឈ្មោះ Maksim Pilipenko អាយុ៣៣ឆ្នាំ

ជនសង្ស័យ ឈ្មោះ Dmitry Kosenkov អាយុ៣០ឆ្នាំ

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]