វៀតណាម៖  ស្រីស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ ថានាងជាអ្នករាំ កាលពីថ្មីៗនេះ នាងបានធ្លាក់ខ្លួន ឈឺយ៉ាងទ្រុឌទ្រោមបំផុត ហើយធ្វើឲ្យ រូបកាយរបស់នាង មានសភាព ខុសប្លែកយ៉ាងខ្លាំង។

ចំពោះអ្នករាំ វ័យក្មេងម្នាក់នេះ ឈ្មោះថា Vo Thi Ngoc Nu អាយុ២៦ឆ្នាំ នាងបានកើត ជម្ងឺមហារីក គ្រាប់ឈាម ដែលធ្វើឲ្យ រូបសម្ផស្សរបស់ នាង បានផ្លាស់ប្តូរ ពីស្រីដ៏ស្រស់ស្អាត សក់វែង បែរក្លាយជា មនុស្សស្រីម្នាក់ ស្គមរីងរៃ។ បន្ថែមពីនេះទៅទៀត បំនងប្រាថ្នាដ៏សាមញ្ញ របស់ Vo Thi គឺចង់ក្លាយជា អ្នករាំអាជីពម្នាក់ ប៉ុន្តែក្តីស្រមៃ របស់នាងគឺប្រហែល ជាត្រូវហួសឆ្ងាយ ពីជីវិតនាង នៅពេលនាង និងក្រុមគ្រួសារ មិនអាចមាន លទ្ធភាព គ្រប់គ្រាន់ សូម្បីតែ បង់ថ្លៃវិក័យប័ត្រ ថ្នាំពេទ្យ។

គួរបញ្ជាក់ផងដែរ នាង Vo Thi បានបង្ហោះរូបថតរបស់នាង កាលពីមុន និងបច្ចុប្បន្ន ចូលក្នុង បណ្តាញហ្វេសបុក ហើយបានធ្វើឲ្យ អ្នកគាំទ្រ មានការសោកសង្រេង និងអានិតដល់នាង យ៉ាងខ្លាំង ដោយសារតែជម្ងឺ ទើបបណ្តាលឲ្យនាង ធ្លាក់ខ្លួនក្នុងសភាពដូច្នោះ៕

រូបថតពីមុន និង ឥឡូវនេះ













ប្រភព Lollipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]